ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei Honor Note 8 គូប្រជែង​ថ្មី Galaxy Note 7

7 ឆ្នាំ មុន

ក្រុមហ៊ុន Huawei នឹង​បញ្ចេញ​អាវុធ​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ទូរស័ព្ទ គឺ Honor Note 8 ក្នុង​ប្រទេស​ចិន​នៅ​ខែសីហា ២០១៦​នេះ និង​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​បន្តបន្ទាប់ ពោល​គឺ​ប្រកួតប្រជែង​ជាមួយ Galaxy Note 7

ក្រុមហ៊ុន Huawei នឹង​បញ្ចេញ​អាវុធ​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ទូរស័ព្ទ គឺ Honor Note 8 ក្នុង​ប្រទេស​ចិន​នៅ​ខែសីហា ២០១៦​នេះ និង​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​បន្តបន្ទាប់ ពោល​គឺ​ប្រកួតប្រជែង​ជាមួយ Galaxy Note 7 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​តែ​ម្តង ។

លក្ខណៈ​ពិសេស​របស់ Honor Note 8 ទំហំ ៦.៦​អីុ​ញ ធំ​ជាង Galaxy Note 7 មាន​ត្រឹមតែ ៥.៧​អុ​ី​ញ ។ អេ​ក្រង់​ប្រភេទ Super AMOLED មាន​១៦​លាន​ពណ៌ ។ បន្ទះ​ឈី​ប (Chipset)  HiSilicon Kirin 955 ។ RAM 4 GB ដែល​មាន​ក្នុង​ម៉ាស៊ីន​ចាប់ពី 32GB, 64GB និង​ទំហំ 128GB ដែល​នឹង​មាន​តម្លៃ​៤២២​ដុល្លារ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ ។ កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​ការ​មេ​រ៉ា​ក្រោយ​១៣​ម៉េ​ហ្គា​ភិ​ច​ស៊ែ​ល​ដែល​មាន​ពន្លឺ​ផ្លាស់​ដល់​ទៅ​ពីរ​ឯណោះ ។

Honor Note 8 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 6.0.1 ។ ក្រៅពី​នេះ Honor Note 8 មានកម្ម​វិធី​ស្គែ​ន​ក្រយៅ​ដៃ និង​ថាមពល​ថ្ម ៤៥០០០ mAh ព្រមទាំង​រំលេច​ដោយ​ពណ៌​ស មាស និង​ពណ៌​ប្រផេះ ៕