ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! រថយន្តក្រុង​«​រិ​ទ្ធ​មុនី​»ដឹក​អ្នកដំណើរ​ពេញ​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន «​រិ​ទ្ធ​មុនី​» ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ខណៈ​កំពុ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ក្រុង​…

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន «​រិ​ទ្ធ​មុនី​» ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ខណៈ​កំពុ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ក្រុង​មួយ​កន្លែង​ត្រង់​ចំណុច​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ ។

បើ​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​សង្ស័យ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​«​រិ​ទ្ធ​មុនី​»​នោះ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ពេល​កំពុង​ធ្វើ​ដំណើរ ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​រថយន្ត​តែ​ម្ដង ។

សេចក្ដីរាយការណ៍​បន្ត​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង គឺ​មាន​អ្នកដំណើរ​ម្នាក់​បាន​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​រថយន្ត រីឯ​ចំនួន​៧​នាក់​ទៀត ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់​ផង​បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បញ្ជក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួស​ដោយសារ​រត់​ចុះ​ពី​រថយន្ត​មិន​ទាន់ តែ​សំណាងល្អ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ ជួយ​សង្គ្រោះ​បាន​ខ្លះ ។ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ជួយ​ដឹក​បញ្ជូន​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​គឺ​នៅ​ក្នុង​រថយន្ត​នៅឡើយ​នា​យប់​នោះ ព្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ៕