បែកអស់ឆ្នាំងដី
បេនឡានសល់ពីសម័យបារាំងរបស់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យធំទូលាយណាស់…មួយឆ្នាំកន្លងនេះមាន ស.ជ.ណ យល់ព្រមឱ្យដោះដូរ…ដូរពី
បេនឡានសល់ពីសម័យបារាំងរបស់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យធំទូលាយណាស់…មួយឆ្នាំកន្លងនេះមាន ស.ជ.ណ យល់ព្រមឱ្យដោះដូរ…ដូរពី
បេនឡានសល់ពីសម័យបារាំងរបស់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យធំទូលាយណាស់…មួយឆ្នាំកន្លងនេះមាន ស.ជ.ណ យល់ព្រមឱ្យដោះដូរ…ដូរពីក្រុងសិរីសោភ័ណទៅវាលកប់ខ្មោចមួយជិតវត្តអារាម…ចម្ងាយជាង១០គីឡូម៉ែត្រពីបេនឡានចាស់…មេក្រុមហ៊ុនដែលមានសំណាងធំបានដោះដូរ…កំពុង«ស៊យ»ធំណាស់…ព្រោះសម្តេចតេជោលុបចោលការដោះដូរទាំងស្រុង…។ រត់ការអស់ប៉ុន្មានមិនដឹងទេ…ទៅទារលុយយកវិញទៅ…បានមិនបាន សង្ឃឹមខ្យល់ !
ជំងឺរាតត្បាតនេះបានឆ្លងចូលដោយរលូនមកដល់បេនឡានខេត្តកំពង់ស្ពឺ…។ ប្រមាណ១០ឆ្នាំហើយ ការដោះដូរមាន ស.ជ.ណ ដែរ…មានចំណងទាក់ទងជាប្រព័ន្ធ…យល់ព្រមឱ្យថៅកែដោះដូរចាក់ដីលុបបឹងពីបូរាណជាងពាក់កណ្តាលធ្វើបេនឡានថ្មី…។ សង់បេនឡានថ្មីលើទីវាលចាក់ដីដ៏រហោស្ថានកណ្តាលបឹងរួចរាល់…នាំគ្នាដេញអាជីវករ តាំងពីអ្នកលក់ដូរ…ដេញតាំងពីឡានតាក់ស៊ីគ្រប់ប្រភេទឱ្យចូល…។ ទីបំផុតអត់បានសម្រេចឡើយ…។ មានប្រាក់ទិញយក្សប្រើរាប់ឆ្នាំ…យក្សក៏ចាញ់បារមីមហាជន…បារមីអាជីវករ…ទោះយក្សដេញទាត់ធាក់បែបណាក៏ដោយ…នៅតែចាញ់ដដែល…
ទីបំផុតយក្សធំសម្តេចតេជោសែន ប្រកាសនិរាករណ៍ចោលទាំងស្រុង…បេនឡានចាស់ទុកឱ្យនៅដដែល…
ទំនងថៅកែដែលមានសំណាងដោះដូរ…អត់ខាតទេ…ពិតមែនវាស់ដីបេនឡានចាស់…ពុះក្រឡាលក់ស្ទើរអស់ក្តី…សងប្រាក់គេវិញទៅរួចគ្នាទៅហើយ…មិនខាតទេ…នៅសល់ដីផ្ទៃបឹងបេនឡានថ្មីធំល្វឹងល្វើយប្រមាណជិត១០ហិកតា…សង់បូរីវិញក៏មិន«ស៊យធំ»ដែរ…នៅតែចំណេញកប់មេឃដដែលទេ…។ ចៅហ្វាយខេត្តចាស់មុនៗទេដែលមាន«ហុងស៊ុយ» ។
កុំភ្លេចថា តេជោសែន បានប្រកាសរួចហើយ…អ្នកណាចង់សង់ផ្សារ…រកដីថ្មីសង់ខ្លួនឯងទៅ…កុំសង់ផ្សារថ្មីសម្លឹងដីផ្សារចាស់…។ អីចឹងបេនឡានក៏មិនខុសដែរ…ចង់រកស៊ីសង់បេនឡាន…រកដីថ្មីសង់រកស៊ីទៅ…កុំលេងល្បែងសង់បេនឡានថ្មី…ឆីបេនឡានចាស់…ព្រោះហូបបាយចានដូចគ្នា…សម័យនេះអត់មានអ្នកហូបបាយត្រឡោកទេ…រកស៊ីមិនសុចរិត ។
តើនៅមានខេត្តណាទៀតដែលចេះរកស៊ីដោះដូរ ? បើរកស៊ីដោះដូរ…មិនខុសពីនាំគ្នាដូរយកឆ្នាំងដីឡើយ…ពេលនេះឆ្នាំងដីទាំងឡាយបែកខ្ទេចអស់ហើយ…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ