ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំគ្នា​​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ ជា​លើក​ដំបូង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី០៦ ​សីហា ២០១៦ នេះ បុគ្គលិក និង​អ្នកគាំទ្រ​របស់​រោង​ភាពយន្ត​ប្រមាណ​ជាង​៣០​នាក់​ បាន​នាំ​យក​ថវិកា ក៏​ដូច​ជា​​បាន​ចូលរួម​សកម្មភាព​ផ្តល់​ឈាម​ជូន​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ពា​ទី​២ ដែល​មាន​ទីតាំង​ក្បែរ​ព្រះ​បរមរាជវាំង ក្រោម​កិច្ច​ស្វាគមន៍​ពី​លោក​វេជ្ជបណ្ឌិត ដេ​នី​ស ឡូ​រ៉​ង់​តំណាង​ឱ្យ​លោក​វេជ្ជបណ្ឌិត Beat Richer​។

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី០៦ ​សីហា ២០១៦ នេះ បុគ្គលិក និង​អ្នកគាំទ្រ​របស់​រោង​ភាពយន្ត​ប្រមាណ​ជាង​៣០​នាក់​ បាន​នាំ​យក​ថវិកា ក៏​ដូច​ជា​​បាន​ចូលរួម​សកម្មភាព​ផ្តល់​ឈាម​ជូន​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ពា​ទី​២ ដែល​មាន​ទីតាំង​ក្បែរ​ព្រះ​បរមរាជវាំង ក្រោម​កិច្ច​ស្វាគមន៍​ពី​លោក​វេជ្ជបណ្ឌិត ដេ​នី​ស ឡូ​រ៉​ង់​តំណាង​ឱ្យ​លោក​វេជ្ជបណ្ឌិត Beat Richer​។

លោក ធា​រ៉ា ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​តំណាង​ឱ្យ​គណៈប្រតិភូ​នាំ​យក​អំណោយ​សប្បុរសធម៌  និង​ចូលរួម​ផ្តល់​ឈាម​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ពា​ទី​២ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ដែល​លេ​ជេន​នាំ​យក​អំណោយ​សប្បុរសធម៌ និង​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​គន្ធបុប្ពា ចំពោះ​ថវិកា​លើ​នេះ​លេ​ជេន​បាន​ធ្វើការ​រៃ​អង្គាស និង​ទទួល​ពី​អតិថិជន ក៏​ដូច​ជា​អ្នកគាំទ្រ​បាន​ទឹកប្រាក់​ចំនួន​២​ពាន់​៦០០​ដុល្លារ​ជាង ហើយ​លេ​ជេន​បាន​ឧបត្ថម្ភ​បង្គ្រប់ ៥​ពាន់​ដុល្លារ ឬ​ស្មើនឹង​២០​លាន​រៀល​ដើម្បី​ការងារ​សប្បុ​រសធម៌​នេះ ហើយ​ក្នុង​ឱកាស​នេះ ក៏​មាន​អ្នកចូលរួម​ជា​បុគ្គលិក ក៏​ដូច​ជា​អ្នកគាំទ្រ​រោង​ភាពយន្ត​លេ​ជេន​បាន​ចូលរួម​ផ្តល់​ឈាម​ចំនួន​១៨​នាក់​ផង​ដែរ​។

​ឆ្លើយ​តប​នឹង​សកម្មភាព​សប្បុរសធម៌​នេះ លោក​វេជ្ជបណ្ឌិត  ដេ​នី​ស ឡូ​រ៉​ង់​តំណាង​ឱ្យ​លោក​វេជ្ជបណ្ឌិត Beat Richer បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លេ​ជេន​ក៏​ដូច​ជា​សប្បុរសជន​ថា «ការ​ផ្តល់​ជំនួយ​ជា​ឈាម​ក្តី ជា​ប្រាក់​ក្តី ជា​គម្រូ​ដ៏​ល្អ​ដល់​បងប្អូន​ខ្មែរ​ទាំងមូល​»។

លោកយស់ ច​ន្ទ័​សុភ​ក្ត្រ័ ជា​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ទំព័រ​របស់​លេ​ជេន​បាន​រៀបរាប់​ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ផ្តល់​ឈាម​ថា «​ការ​ផ្តល់​ឈាម​គឺ​ល្អ ហើយ​សំខាន់​មែនទែន​សម្រាប់​ប្រជាជន​នឹង​សង្គម ព្រោះ​អី​រាល់ថ្ងៃ និង​រាល់​ឆ្នាំ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​ខ្វះ​ឈាម​ច្រើន​​» ។

ចំណែកឯ​លោក សាស្ត្រាចារ្យ ប៊ុ​ន ម៉េ​ង ដែល​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ពា​ជាង​២០​ឆ្នាំ​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា​ក្នុង​រយៈពេល​ជាង​បួន​ប្រាំ​ឆ្នាំ​នេះ ប្រជាជន​ខ្មែរ​បាន​ជួយ​ទំនុកបម្រុង​ដល់​មន្ទីរពេទ្យ​គន្ធបុប្ពា​យ៉ាង​សស្រាក់សស្រាំ​។ រីឯ​ការ​ផ្តល់​ឈាម​សម្រាប់​មន្ទីរពេទ្យ​គឺ​ត្រូវការ​ជា​រៀង​រហូត ព្រោះ​ក្មេង​ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធរ​២​នេះ សុទ្ធ​ជា​ត្រូវការ​ឈាម​។ ហើយ​ទៀត​សោត​អ្នក​ផ្តល់​ឈាម​ភាគច្រើន​ជា​បងប្អូន​របស់​អ្នកជំងឺ និង​មួយ​ផ្នែក​ទៀត​ជា​ការ​បរិច្ចាគ​ពី​សប្បុរសជន​។ លោក​បាន​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ផ្តល់​ឈាម​ឱ្យ​កាន់តែ​ច្រើន​ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រង​គ្រោះ​។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​គន្ធបុប្ពា​ទទួល​បាន​ឈាម​ជាង​៨៨៧​ប្លោក គិត​ត្រឹម​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​មិន​ទាន់​អាច​បំពេញ​ តម្រូវការ​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​។