ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​បង្កប់​ឈើ​គ្រញូង សមត្ថកិច្ច​ស្ទាក់​ចាប់​ឃើញ​សុទ្ធតែ​ចំនៀរ​ឈើ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ចំនៀរ​ឈើ​ចេញពី​ខេត្តកំពង់ធំ ល្បី​បង្កប់​ឈើ​គ្រញូង​នោះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ សហ​ការណ៍​ជាមួយនឹង​នគរបាល​សេដ្ឋកិច្ច​ខេត្

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ចំនៀរ​ឈើ​ចេញពី​ខេត្តកំពង់ធំ ល្បី​បង្កប់​ឈើ​គ្រញូង​នោះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ សហ​ការណ៍​ជាមួយនឹង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដោយ​បាន​ចាប់​ស្ទាក់​ធ្វើការ​ត្រួតពិនិត្យ​នៅ​ត្រង់​ចំណុច​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល ព្រៃឈើ​កងមាស​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​កម្មករ​រើ​អស់​ឃើញ​មាន​តែ​បង្កប់​ឈើទាល​ជាង​២​ម៉ែត្រគូប​ប៉ុណ្ណោះ​។

ចំណែក​ម្ចាស់​ឈើ​បាន​គេចខ្លួន​បាត់​តែ​ម្ដង​។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​កម្លាំង​រាយការណ៍​ថា រថយន្ត​ដឹក​ចំនៀរ​ឈើ​ខាងលើ ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-0601 ថា​មាន​បង្កប់​ឈើ​គ្រញូង​ជា​ច្រើន​ម៉ែត្រគូប ក្នុង​គោលបំណង យក​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​នៅ​ស្រុក​មេមត់ ជាប់​នឹង​ប្រទេស​វៀតណាម ដោយ​មិនដឹង​ជា​របស់​ឈ្មួញ​ណា​ម្នាក់​នោះ​ទេ ពេល​ដែល​រថយន្ត​បើក​មក​ដល់​ចំណុច​ភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ កាលពី​ថ្ងៃ​ទី​៣ ខែសីហា ត្រូវ​បាន​ឃាត់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​បញ្ជូន​រថយន្ត​មក​ដាក់​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ កងមាស​។ នៅ​ថ្ងៃ​ទី​៤ ខែសីហា កម្មករ​បាន​រើ​ចំនៀរ​ឈើ​ចេញ​ជា​បណ្តើរ​ៗ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ បាន​រើ​បង្ហើយ​ឃើញ​មាន​ឈើទាល​តែ​ជាង​២​ម៉ែត្រគូប​ប៉ុណ្ណោះ ក្រៅពី​នេះ​សុទ្ធតែ​ចំនៀរ​ឈើ​សម្រាប់​គេ​យក​ទៅ​កែ​ច្នៃ​ធ្វើ​ទ្វារ​បង្អួច​។ ហើយ​ម្ចាស់​ឈើ​ក៏​មិនដឹង​អ្នក​ណា​ម្នាក់​ដែរ តែ​តាម​ដំណឹង​ថា​នៅ​ថ្ងៃ​ចន្ទ ស​ប្តា​ហ៍​ក្រោយ​នេះ នឹង​បាន​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ព្រម​ទទួល​ពិន័យ​។

លោក រៀល សុ​ភិ​ន្ទ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ដឹក​ចំនៀរ​ឈើ​នេះ​បាន​ចេញពី​ខេត្តកំពង់ធំ ក្នុង​គោលបំណង​ចូល​ទៅ​កន្លែង​សិប្បកម្ម ធ្វើ​ទា្វរ​បង្អួច​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​រើ​ចំនៀរ​ចេញ ឃើញ​ឈើទាល​តែ​បន្តិច ដោយ​ត្រូវ​បាន​យក​ច្បាប់រដ្ឋបាល ព្រៃឈើ​ត្រង់​មាត្រា​ទី​៩៦​មក​អនុវត្តន៍ ដោយ​ធ្វើការ​ផាកពិន័យ​គុណ​នឹង​៣ ចំពោះ​ឈើ​ល្មើសច្បាប់ ។ គួរ​រំលឹក​ថា កន្លង​មក​ក៏​ធ្លាប់​មាន​រថយន្ត​ធុន​ដឹក​ចំនៀរ​ឈើ​បែប​នេះ​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ដេញ​បង្ក្រាប ដោយ​មាន​បង្កប់​ឈើ​អារ​ជា​ច្រើន​ម៉ែត្រគូប ដែល​ម្ចាស់​ឈើ​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​៕