ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ស្ថាបនា​ទីតាំង​គោរព​បូជា​លើ​ភ្នំ​បុណ្យ ការពារ​កុំឱ្យ​ឈ្មួញ​កាយ​ដី​ភ្នំ​លក់

2 ឆ្នាំ មុន
  • កំពត

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ រួម​ទាំង​ព្រះសង្ឃ​នៅ​វត្ត​អង្គ​ជុំ​ដំបង​ដែក ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ផ្ដើមកសាង​សាលាឆទាន​មួយ​កន្លែង នៅ​លើ​កំពូលភ្នំ​បុណ្យ

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ រួម​ទាំង​ព្រះសង្ឃ​នៅ​វត្ត​អង្គ​ជុំ​ដំបង​ដែក ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ផ្ដើមកសាង​សាលាឆទាន​មួយ​កន្លែង នៅ​លើ​កំពូលភ្នំ​បុណ្យ ស្ថិត​នៅ​ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខណៈ​ពេល​ក្រុម​ឈ្មួញ​មាន​ផ្សេង​ៗ​គ្នា​ចំនួន​២​កំពុង​យក​គ្រឿងចក្រ​មក​កាយ​ដី​ភ្នំ​ស្រ​ង៉ា​ប នៅ​ជាប់​ភ្នំ​ដូន​បុណ្យ ដើម្បី​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់ ស្ទើរតែ​អស់​ភ្នំ​មួយ​ទៅ​ហើយ​។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​អ្នក​ភូមិ​ឈើទាល​រាំ បាន​និយាយ​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ​ថា ការ​កសាង​សាលាឆទាន​នៅ​លើ​កំពូលភ្នំ​បុណ្យ​នេះ គឺ​ផ្ដើម​ចេញពី​អ្នក​ភូមិ​ឈើទាល​រាំ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត នៅ​ក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង រួម​ទាំង​ព្រះសង្ឃ បាន​នាំ​គ្នា​កសាង​សាលាឆទាន​ទុក​សម្រាប់​អ្នកស្រុក​ភូមិ​នាំ​គ្នា​ទៅ​គោរព​បូជា សុំ​សេចក្ដីសុខ​នៅ​លើ​ភ្នំ​នោះ​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ និយាយ​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្វាយ​ទង​ទាំងមូល តែងតែ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​លើ​ភ្នំ​បុណ្យ តាំងពី​ឆ្នាំ​១៩៥២​មក​ម្ល៉េះ ព្រោះ​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​ថា នៅ​លើ​ភ្នំ​នោះ​បាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​ធ្វើ​អោយ​អ្នក​ភូមិ​សុខ​សប្បាយ​គ្រប់​ៗ​គ្នា​។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​និយាយ​ថា ការ​កសាង​សាលាឆទាន​សម្រាប់​ធ្វើការ​បែ​បន់ ក៏​ការពារ​ក្រុម​ឈ្មួញ​កាយ​ដី​ភ្នំ​លក់​ផង​ដែរ ដូច​ជា​ភ្នំ​ស្រ​ង៉ា​ប ឬ​ភ្នំ​កប់​កំណប់​៩០​ហាប កំពុង​ត្រូវ​ក្រុម​ឈ្មួញ​ឯកជន​កាយ​ដី​ធ្វើ​អាជីវកម្ម​ដឹក​លក់​ផង​ដែរ​។

ទាក់ទង​នឹង​កសាង​សាលាឆទាន​នៅ​លើ​កំពូលភ្នំ​បុណ្យ​នេះ ព្រះ​តេ​ជ្ជ​គុណ ឆាយ ភឿន មាន​សង្ឃដីកា​ថា ការ​កសាង​សាលាឆទាន​នេះ ទុក​សម្រាប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ទាន និង​ជាទី​កន្លែង​គោរព​បូជា​បែ​បន់​នៅ​ទីនោះ​។

ព្រះ​តេ​ជ្ជ​គុណ ឆាយ ភឿន ក៏​មាន​សង្ឃដីកា​បន្ត​ថា នៅ​លើ​ភ្នំ​បុណ្យ​នេះ ជាទី​កន្លែង​អ្នក​ភូមិ​មក​ធ្វើបុណ្យ និង​បែ​បន់​ជា​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​អ្នក​ភូមិ​មិន​ទាន់​មាន​លទ្ធភាព​មក​កសាង ទើប​ពេល​នេះ​ពួក​គាត់​នាំ​គ្នា​មក​កសាង​សាលាឆទាន​ទុក​សម្រាប់​ធ្វើបុណ្យ​សុំ​សេចក្ដីសុខ បើ​មិន​ធ្វើ​ទេ ច្បាស់​ជា​ឈ្មួញ​កាយ​ដី​ភ្នំ​យក​ទៅ​លក់​អស់​មិន​ខាន បើ​សង្ឃឹម​អាជ្ញាធរ​ត្រូវ​តែ​គ្នា ដូច​រកស៊ី​ចូល​គ្នា​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ