ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​នាំ​គ្នា​កសាង​ទីកន្លែង​គោរព​បូជា​​ ដើម្បីចង់​​​រារាំង​ក្រុម​ឈ្មួញ​​កាយ​​ដី​ភ្នំ​​នេះ​​​លក់​

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ​​ ​រួម​ទាំង​ព្រះសង្ឃ​នៅ​វត្ត​អង្គ​ជុំ​ដំបង​ដែក​ ស្ថិតក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ បាន​ផ្ដើមកសាង​សាលាឆទាន​មួយ​កន្លែង​នៅ​លើ​កំពូលភ្នំ​បុណ្យ​ ​ក្នុងឃុំ​ស្វាយ​ទង​ខាងជើង​ ស្រុក​កំពង់​ត្រាច​…

​ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ​​ ​រួម​ទាំង​ព្រះសង្ឃ​នៅ​វត្ត​អង្គ​ជុំ​ដំបង​ដែក​ ស្ថិតក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ បាន​ផ្ដើមកសាង​សាលាឆទាន​មួយ​កន្លែង​នៅ​លើ​កំពូលភ្នំ​បុណ្យ​ ​ក្នុងឃុំ​ស្វាយ​ទង​ខាងជើង​ ស្រុក​កំពង់​ត្រាច​ ​ខណៈ​​ក៏​មាន​ក្រុម​ឈ្មួញ​​ផ្សេង​ៗ​គ្នា​ចំនួន​2​កំពុង​យក​គ្រឿងចក្រ​មក​កាយ​ដី​ភ្នំ​ស្រ​ង៉ា​ប​ នៅ​ជាប់​ភ្នំ​ដូន​បុណ្យ​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់​ស្ទើ​រតែ​អស់​ភ្នំ​មួយ​ទៅ​ហើយដែរ ​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​អ្នក​ភូមិ​ឈើទាល​រាំ​បាន​និយាយ​ប្រាប់​អោយ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ​នេះ​ថា ​ការ​កសាង​សាលាឆទាន​នៅ​លើ​កំពូលភ្នំ​បុណ្យ​នេះ ​គឺ​ផ្ដើម​ចេញពី​អ្នក​ភូមិ​ឈើទាល​រាំ​ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ នៅ​ក្នុង​ឃុំ​ស្វាយ​ទង​ខាង​ជើង​ រួម​ទាំង​ព្រះសង្ឃ​បាន​នាំ​គ្នា​កសាង​សាលាឆទាន​ទុក​ សម្រាប់​អ្នកស្រុក​ភូមិ​នាំ​គ្នា​ទៅ​គោរព​បូជា​សុំ​សេចក្ដីសុខ​នៅ​លើ​ភ្នំ​នោះ​ ។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​រាំ​និយាយ​ថា ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្វាយ​ទង​ទាំងមូល​ តែងតែ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​លើ​ភ្នំ​បុណ្យ​តាំងពី​ឆាំ្ន​1952​មក​ម្ល៉េះ ​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​ថា ​នៅ​លើ​ភ្នំ​នោះ​បាន​បារមី​ពូ​កែស័ក្តិសិទ្ធ​ធ្វើ​អោយ​អ្នក​ភូមិ​សុខ​
ស​ប្យា​យ​គ្រប់​ៗ​គ្នា​។ ​ប្រជាពលរដ្ឋ​រូប​នោះ​និយាយ​ថា ​ការ​កសាង​សាលា​ឆរ​ទាន​ សម្រាប់​ធ្វើការ​បែរប​ន់ក៏​ការពារ​ក្រុម​ឈ្មួញ​កាយ​ដី​ភ្នំ​លក់​ផង​ដែរ ​ដូច​ជា​ភ្នំ​ស្រ​ង៉ា​ប ​ឬ​ភ្នំ​កប់​កំណប់​90​ហាប​កំពុងត្រូវ​ក្រុម​ឈ្មួញ​ឯកជន​កាយ​ដី​ធ្វើ​អាជីវកម្ម​ដឹក​លក់​ផង​ដែរ​។​

ទាក់ទង​និង​កសាង​សាលាឆទាន​នៅ​លើ​កំពូលភ្នំ​បុណ្យ​នេះ​ ព្រះ​តេ​ជ្ជ​គណ​ឆាយ ​ភឿន​ មាន​សង្ឃដីកា​ថា ​ការក​សាង​សាលា​ឆទាន​នេះ​ ទុក​សម្រាប់ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ទាន​ និង​ជាទី​កន្លែង​គោរព​បូជា​បែរបន់​នៅ​ទីនោះ​ ។ ព្រះ​តេ​ជ្ជ​គុណ​ឆាយ​ភឿន ​មាន​សង្ឃដីកាទៀតថា​ នៅ​លើ​ភ្នំ​បុណ្យ​នេះ​ជាទី​កន្លែង​អ្នក​ភូមិ​ មក​ធ្វើបុណ្យ​និង​បែ​បន់​ជា​យូ​រយា​ណាស់​មក​ហើយ​-​ប៉ុន្តែ​អ្នក​ភូមិ​មិន​ទាន់​មាន​លទ្ធភាព​មក​កសាង​ទើប​ពេល​នេះ ​ពួក​គាត់​នាំ​គ្នា​មក​កសាង​សាល​ឆ​ទាន​ទុក​សម្រាប់​ធ្វើបុណ្យ​សុំ​ សេចក្ដី​សុខ​។​

អត្ថបទសរសេរ ដោយ