ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ Tablet ទូ​ទាំង​ពិភពលោក​បន្ត​ធ្លាក់​ចុះ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ន​សាជីវកម្ម​ទិន្នន័យ​អន្តរជាតិ IDC រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​នាំ​ចេញ Tablet ទូ​ទាំង​ពិភពលោក​បន្ត​ធ្លាក់​ចុះ​ជា​ច្រើន​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០១៦ ។ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នេះ​និយាយ​ថា Tablet

ក្រុមហ៊ុន​ន​សាជីវកម្ម​ទិន្នន័យ​អន្តរជាតិ IDC រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​នាំ​ចេញ Tablet ទូ​ទាំង​ពិភពលោក​បន្ត​ធ្លាក់​ចុះ​ជា​ច្រើន​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០១៦ ។ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នេះ​និយាយ​ថា Tablet សរុប​ចំនួន ៣៨,៧​លាន​គ្រឿង ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ក្នុងអំឡុងពេល​ពី​ខែមេសា​រហូត​ដល់​ខែមិថុនា ពោល​គឺ​មាន​ចំនួន​ធ្លាក់​ចុះ​ប្រមាណ​១២,៣​ភាគរយ ដែល​ឆ្នាំ​មុន​មាន​ចំនួន ៤៤,១​លាន​គ្រឿង ។

ក្រុមហ៊ុន IDC រាយការណ៍​ថា ការ​លក់​ធ្លាក់​ចុះ​ចាប់តាំងពី​ឆ្នាំ​២០១៥ ពេល​ដែល​ទីផ្សារ​Tablet ហក់​ឡើង​ខ្ពស់ ។ នៅ​ចុង​ត្រីមាស​ទី​២​នេះ Tablet ដែល​ដំណើរ​ដោយ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google បាន​នាំ​ចេញ​មាន​ចំនួន​៦៥​ភាគរយ ។ រីឯ Tablet ដំណើរការ​ដោយ​ប្រព័ន្ធ iOS របស់​ក្រុមហ៊ុន Apple ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​២៦​ភាគរយ​។ ទន្ទឹម​គ្នា​នេះ ដែរ Tablet ដំណើរការ​ដោយ​ប្រព័ន្ធ Window នៅ​តែ​បន្ត​នាំ​ចេញ​តែ​មាន​ចំនួន​តិចតួច ។

លោក Jitesh Ubrani ប្រធាន​ក្រុម​វិភាគ​ស្រាវជ្រាវ​និយាយ​ថា មាន​ច្រើន​នៃ​អតិថិជន​ប្រើប្រាស់ Tablet សម្រាប់​កម្មវិធី​កម្សាន្ត តែ​បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​បាន​នឹង​កំពុង​វាយលុក​ទីផ្សារ Tablet ដោយ​វា​មានកម្ម​វិធី​កម្សាន្ត​សម្បូរ​បែប​ងាយស្រួល​យក​តាម​ខ្លួន ។

ក្រុមហ៊ុន Apple បាន​នាំ​ចេញ iPads ចំនួន ១០​លាន​គ្រឿង ខណៈ​ក្រុមហ៊ុន Samsung នាំ​ចេញ​មាន​ចំនួន​តិច​ជាង ៕