ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមសរសើរ! ទោះកាលៈទេសៈណា ​ក៏ចាប់​​ចោរប្លន់បាន​ទាំង​៦​​នាក់​

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៤ សីហា ២០១៦ កម្លាំង​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង​ខេត្តកណ្តាល បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​៦​នាក់ ក្នុង​នោះមាន​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​បាក់ជើង ខណៈ​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច ដែល​ប្រតិបត្តិ​ការណ៍​ធ្វើ​នៅ​ត្រង់​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៤ សីហា ២០១៦ កម្លាំង​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង​ខេត្តកណ្តាល បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​៦​នាក់ ក្នុង​នោះមាន​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​បាក់ជើង ខណៈ​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច ដែល​ប្រតិបត្តិ​ការណ៍​ធ្វើ​នៅ​ត្រង់​ចំណុច​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់ ១-​ឈ្មោះ​ជា រ​ដ្ឋា អាយុ​៤២​ឆ្នាំ ជា​កម្មករ​ដំឡូង មាន​ទីលំនៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ២-​ឈ្មោះ​ឃឹម ធា អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជូ​ល​ក្នុងភូមិ​ត្នោត​ជ្រុំ (​ធ្លាប់​ជាប់​ពន្ធនាគារ​១​ឆ្នាំ​) ៣-​ឈ្មោះ​ភូ វន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ផ្សារ​ក្រោយ ក្រុង​សៀមរាប ៤-​ឈ្មោះ​ជា ពេជ្រ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រោក ឃុំ​សំបួរ ស្រុក​រមាស​ហែក ៥-​ឈ្មោះ​ម៉​ន បុ​ន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​កោះ​ញែក ឃុំ​រង្សី ស្រុក​កោះ​ញែក និង​៦-​ឈ្មោះ​ប៊ិ​ត តឿ អាយុ​៣៥​ឆ្នាំ ស្រុក​មេ​សាង ខេត្តព្រៃវែង (​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ដាក់​វី​ង​វេរ​លុយ​) ។

ក្នុង​ការ​បង្ក្រាប​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដេញ​ប្រផាប់​ចាប់​ប៉​ភីង បន្ទាប់​ពី​ពួក​គេ​ប្រើប្រាស់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព្យាយាម​បើក​គេចខ្លួន ទើប​មានការ​ផ្ទុះអាវុធ បណ្តាល​ឱ្យ​ជនសង្ស័យ​ម្នាក់ រង​របួស​តែ​ម្តង ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​និង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​អស់នោះ​ទៅ​សាកសួរ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ក៏​ត្រូវ​ដកហូត ។