ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​​កង្ហារ​​កុំ​ឱ្យ​​​​ក្តៅ​​ស្អុះ​ក្នុង​ថ្នាក់​ ​​​​ទៅ​ជា​អាណាព្យាបាល​សិស្ស​​ផ្ទុះ​ប្រតិ​កម្ម​​

7 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ សាលា​​បឋម​​សិក្សា​ទួល​​វិហារ ស្ថិត​​ក្នុង​​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៍​ទី​​២ ស្រុក​ត្បូងឃ្មុំ ដោយសារ​​តែ​បញ្ហា​​អាកាស​ធាតុ​ក្តៅ​ពេក​នោះ ​នៅ​តាម​បន្ទ​ប់​នីមួយ​ៗ ក៏​ត្រូវ​​បាន​ដាក់​កង្ហារ ​ដើម្បី​កាត់​ប​ន្ថ​យ​ កុំ​ឱ្យ​សិស្ស​​ក្តៅស្អុះ ឬ​ថប់​ដង្ហើម តែ​​បែរ​ជា​មាន​​លេច​ឮ​ប្រតិ​កម្ម​ពី​ខាង​អាណា​ព្យាបាល​​សិស្ស​​ ពី​រឿង​ទារ​លុយ​សម្រាប់​ទូ​ទាត់​បង់​ឱ្យ​​ថ្លៃ​ភ្លើងអគ្គិសនី​ទៅ​វិញ ​។

ខេត្តត្បូងឃ្មុំ ៖ សាលា​​បឋម​​សិក្សា​ទួល​​វិហារ ស្ថិត​​ក្នុង​​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៍​ទី​​២ ស្រុក​ត្បូងឃ្មុំ ដោយសារ​​តែ​បញ្ហា​​អាកាស​ធាតុ​ក្តៅ​ពេក​នោះ ​នៅ​តាម​បន្ទ​ប់​នីមួយ​ៗ ក៏​ត្រូវ​​បាន​ដាក់​កង្ហារ ​ដើម្បី​កាត់​ប​ន្ថ​យ​ កុំ​ឱ្យ​សិស្ស​​ក្តៅស្អុះ ឬ​ថប់​ដង្ហើម តែ​​បែរ​ជា​មាន​​លេច​ឮ​ប្រតិ​កម្ម​ពី​ខាង​អាណា​ព្យាបាល​​សិស្ស​​ ពី​រឿង​ទារ​លុយ​សម្រាប់​ទូ​ទាត់​បង់​ឱ្យ​​ថ្លៃ​ភ្លើងអគ្គិសនី​ទៅ​វិញ ​។

លោក​ហុង ហេ​ន នាយ​សាលា​​បឋម​សិក្សា​ទួល​វិហារ​មាន​ប្រសា​ស​ន៍​​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ សីហា ថា ក្នុង​​ឆ្នាំ​២០០៣​ បាន​ចាប់​ផ្តើម​​​ក​សាង​សាលារៀន​នេះ​​ឡើង ដោយ​មានការ​ជ្រោមជ្រែង​ពី​សប្បុរសជន​ក្នុង ​និង​ក្រៅ​ស្រុក រហូត​ដល់​អគារសិក្សា​បាន​លេច​ចេញ​ជា​រូបរាង​ឡើង បាន​ទទួល​សិស្ស​ឱ្យ​​ចូល​រៀន ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ រ​ហូត​ដល់​ថ្នាក់​ទី​៦ ហើយពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ​បរិមាណ​សិស្ស​ចេះ​តែ​មានការ​កើនឡើង​ គួរ​ឱ្យ​​កត់សម្គាល់ ទីធ្លា​សាលា​ពេល​​ដែល​មាន​ភ្លៀង​ម្តង​ៗ មាន​ភក់ជ្រាំ​ពិបាក​ដើរ​ ។

លោក​ហុង ហេ​ន នាយក​សាលា​បឋម​សិក្សា​ទួល​វិហារមាន​ប្រសា​ស​ន៍​​បន្ត​ថា ដោយ​មើលឃើញ​នូវ​ផ​ល​​ពិបាក​បែប​នេះ ​ទើប​រូប​លោក​​បាន​សុំ​ដី ដែល​បាន​ចាក់​ធ្វើ​ថ្នល់ជាតិ​លេខ​៧ នៅ​ខាង​មុខ​សាលារៀន មក​ចាក់​តាម​រណ្តៅ​ជ្រៅ​ៗ​ជា​បន្តបន្ទាប់ សរុប​មិន​តិច​ជាង​៧០០​​រថយន្ត​នោះ​ទេ​ ។ ក្រោយមក​ទៀត​ ពេល​ដែល​ឃើញ​ពី​កង្វះខាត​​សិស្ស​ក្រីក្រ នៅ​ពេល​ដែល​រៀន​បញ្ចប់​កំរិត​ថ្នាក់​បឋម និង​ត្រូវ​បន្ត​ទៅ​សិក្សា​នៅសាលា​ឆ្ងាយ​ពី​ផ្ទះ​ពេក ទើប​រូប​លោក​បាន​ប្រឹង​ប្រែង​ចលនា​​សុំ​សប្បុរសជន​​គ្រប់​ទិស​ទី រហូត​​បាន​​កកើត ជា​អនុ​វិទ្យាល័យ​​បាន​អគារ​សិក្សា​១​ខ្នង​ទៀត ។

ម្យ៉ាង​​វិញទៀត​ ដោយសារ​តែ​កត្តា​អាកាសធាតុ​ មានការ​ប្រែប្រួល​ក្តៅ​ពេក​ សិស្ស​ពិបាក​​រៀនសូត្រ ទើប​នៅ​ឆ្នាំ​២០១៥ រូប​លោក​បាន​កោះហៅ​គ្រូ​ៗ​ទាំងអស់ មក​ប្រជុំ​ពិភាក្សា​ ដើម្បី​រិះរក​មធ្យោបាយ​បែប​ណា ដើម្បី​ជួយ​ដល់​សិស្ស​ គឺ​ជម្រើស​ត្រូវ​ដាក់​កង្ហារ​តាម​បន្ទ​ប់​នីមួយ​ៗ ​ទើប​សិស្ស​អាច​អង្គុយ​រៀន​បាន ។ ក្នុង​នោះ​លុយ​ PAP ​របស់​សាលា​មាន​មាន​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ថ្លៃ​ភ្លើង​ មាន​តែ​៥​ម៉ឺន​រៀល​ទេ ទើប​សុំ​ឲ្យ​សិស្ស​ជួយ​ឧបត្ថម្ភ​ក្នុង​ម្នាក់​ៗ​ចំនួន​១០០០​រៀល សម្រាប់​បង់​ភ្លើង​ក្នុង​​១​​ខែ បង់លុយ​ដល់​ទៅ​១២​ម៉ឺន​​រៀល​បង់​​មិន​គ្រប់ ​សាលា​ត្រូវ​ចេញ​លុយ​ដដែល​ ។

លោក​ហុង ហេ​ន នាយក​សាលា​បឋម​សិក្សា​ទួល​វិហារ​បញ្ជាក់​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤​ សីហា ២០១៦ ស្រាប់តែ​រូប​លោក​បានឮ​ប្រតិ​កម្ម​ពី​អាណាព្យាបាល​សិស្សដោយ​ថា ​ទារ​លុយ​ថ្លៃ​ភ្លើង​ក្នុង​ម្នាក់​​២​០០០​រៀល​ ពី​សិស្ស​នោះ ​ជា​រឿង​មួយ​មិន​ពិត​​ទេ តាម​ពិត​សុំ​ឱ្យ​ជួយ​​តែ​ម្នាក់​ៗ​១.០០០​រៀល​ទេ ។ ដូច្នេះ សូម​ឱ្យ​លោក​​តា​ម​ដាន​មើល​សិស្ស​ណា​​ដែល​ថា ​គេ​ទារ​លើស​ចំនួន​នោះ ។ សម្រាប់​ចំណី​អាហារ​ដែល​គ្រូ​បាន​លក់ដូរ នៅ​ក្នុង​សាលារៀន ​គឺ​ក្នុង​១​ស​ប្តា​ហ៍ ​រូប​លោក​បាន​ចុះ​ពិនិត្យ​ម្តង ប្រសិនណាបើ​លើស​កាលបរិច្ឆេទ​ថ្ងៃខែ​ឆ្នាំ​មិន​អនុញ្ញាត​ឱ្យ​​លក់ដូរ​បាន​ទេ ដើម្បីចៀស​វាង​​កុំ​ឱ្យ​​ប៉ះពាល់​​ដល់​សុខភាព​​របស់​សិស្ស ​។​