ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​នៅ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង​ជា​រណ្តៅ​ជ្រៅ​មិន​ធ្លាប់​ជួប

7 ឆ្នាំ មុន

«Huffington Post» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចិន​បាន​រក​ឃើញ​រណ្តៅ​យក្ស​ខៀវ​ដ៏​ធំ (Blue Hole) ឬ «​ផ្ចិត​សមុទ្រ​» នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដាក់​ឈ្មោះ​ថា «​រណ្តៅ​នាគ​» (Dragon Hole) ។

«Huffington Post» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចិន​បាន​រក​ឃើញ​រណ្តៅ​យក្ស​ខៀវ​ដ៏​ធំ (Blue Hole) ឬ «​ផ្ចិត​សមុទ្រ​» នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដាក់​ឈ្មោះ​ថា «​រណ្តៅ​នាគ​» (Dragon Hole) ។ រណ្តៅ​នាគ​នោះ អ្នកជំនាញ​សន្និដ្ឋាន​ថា ជា​រណ្តៅ​ខៀវ​ជ្រៅ​បំផុត​នៅ​លើ​ពិភពលោក ។ «​រណ្តៅ​នាគ​» មាន​ជម្រៅ​៣០០​ម៉ែត្រ​បំបែក​ឯតទគ្គ​កម្ម​ចាស់​ប្រហែល​១០០​ម៉ែត្រ ដោយ​ជម្រៅ​របស់​វា​អាច​ដាក់​អគារ​ទួ​អេ​ហ្វែ​ល នៅ​សល់​តែ​បរិវេណ​ចុង​ស្រួច​នៃ​អគារ​ដែល​ផុស​មក​លើ​ផ្ទៃ​ទឹក​ប៉ុណ្ណោះ ។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ការពារ​ផ្កាថ្ម​ពី​ស្ថាប័ន​ស្រាវជ្រាវ​តាម​នាវា បាន​ប្រើ​មនុស្ស​យន្ត​មុជ​ចូល​ទៅ​វាស់​រណ្តៅ​នោះ និង​អះអាង​ថា រណ្តៅ​នាគ​ដែល​រក​ឃើញ​នៅ​ប្រជុំ​កោះ Paracel នោះ​មាន​ជម្រៅ​ជាង​៣០០​ម៉ែត្រ បំបែក​ឯតទគ្គ​កម្ម​ចាស់​រណ្តៅ​ខៀវ​ឌី​ន ស្ថិត​នៅ​បរិវេណ​ខាងក្រៅ​ឆ្នេរ​បា​ហា​មាស់ ដែល​មាន​ជម្រៅ​ប្រហែល​តែ​២០២​ម៉ែត្រ​ប៉ុណ្ណោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ត្រី​ច្រើន​ជាង​២០​ពូជ នៅ​បរិវេណ​រណ្តៅ​យក្ស​ខៀវ ដោយសារ​តែ​គ្មាន​អុកស៊ីហ្សែន​ក្នុង​កម្រិត​ជាង​១០០​ម៉ែត្រ មាន​ន័យ​ថា​អាច​គ្មាន​សត្វ​រស់នៅ​ផ្នែក​ខាងក្រោម​ឡើយ ។ អ្នកឯកទេស​ម្នាក់​បញ្ជាក់​ថា ជា​រណ្តៅ​យក្ស​ខៀវ​ជ្រៅ​បំផុត ដែល​មិន​ធ្លាប់​ជួប ប៉ុន្តែ​អាច​នៅ​មាន​ចំនួន​ច្រើន​ទៀត​ដែល​មិន​ទាន់​រក​ឃើញ៕