ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy Note 7 ជាមួយនឹង​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​ប្រកាស​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ក្នុង​ត្រកូល Note គឺ Galaxy Note 7 កាលពី​យប់​ថ្ងៃ​ទី​២ សីហា ២០១៦ ម៉ោង​១០​យប់​ម៉ោង​នៅ​កម្ពុជា​រួម​ជាមួយនឹង​បច្ចេកវិទ្យា​ជំនាន់​ថ្មី ពោល​គឺ​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​ប្រកាស​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ក្នុង​ត្រកូល Note គឺ Galaxy Note 7 កាលពី​យប់​ថ្ងៃ​ទី​២ សីហា ២០១៦ ម៉ោង​១០​យប់​ម៉ោង​នៅ​កម្ពុជា​រួម​ជាមួយនឹង​បច្ចេកវិទ្យា​ជំនាន់​ថ្មី ពោល​គឺ​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក ឬ Iris Scanner ។ Galaxy note 7 នឹង​ដាក់​លក់​នៅ​អឺរ៉ុប និង​អង់គ្លេស​នៅ​ថ្ងៃ​ទី​២ កញ្ញា ខណៈ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១៩ សីហា ២០១៦ ។

លក្ខណៈ​ពិសេស​របស់ Galaxy note 7 ទំហំ​៥.៧​អុ​ី​ញ ការពារ​ដោយ​បន្ទះ​អេ​ក្រង់ Corning Gorrilla Glass ជំនាន់​ទី​៥ ។ អេ​ក្រង់​ប្រភេទ Super AMOLED ដែល​មាន​១៦ លាន​ពណ៌ ។ Galaxy Note 7 ទទួល​បាន​វិញ្ញាបនបត្រ​កម្រិត IP68 ដែល​ការពារ​ពី​ការ​ជ្រាប​ទឹក​ក្នុង​ជម្រៅ ១,៥ ម៉ែត្រ​រយៈពេល ៣០ នាទី ។ ថាមពល​ថ្ម ៣៥០០ mAh ។ កាមេរ៉ា​មុខ ៥ ម៉េ​ហ្គា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ RAM 4GB និង​ទំហំ​ក្នុង​ម៉ាស៊ីន​៦៤ អាច​បន្ថែម Micro SD Card ដល់​ទៅ 256 GB ។ ក្រៅពី​នេះ Galaxy Note 7 ភ្ជាប់​ជាមួយនឹង​ការ​សាង​ថ្ន​រយៈពេល​ខ្លី​រំលេច​ដោយ​ពណ៌​មាស ខៀវ ប្រាក់  ៕