ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ និង​អាមេរិក​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​បែក

15 ឆ្នាំ មុន

កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ និង​កង​ទ័ព​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៧ មីនា បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​យោធា​ជា​យថា​ហេតុ​ក្នុង​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ចូល​រួម​ដោយ​រថ​ក្រោះ​ធុន STRYKER ។
រថ​ក្រោះ​ធុន STRYKER ៤​គ្រឿង​ និង​ទាហាន​ប្រមាណ​ជា​៤០​នាក់​បាន​ចូល​រួម​ក្នុង​សម​យុទ្ធ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ POCHEON ចម្ងាយ​៤០​គីឡូ​ម៉ែត្រ​ភាគ​ឥសាន​ក្រុង​សេ​អ៊ូល​។ សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នោះ គឺ​សំដៅ​សាក​ល្បង​សមត្ថ​ភាព​របស់​រថ​​ពាស​ដែក​ធុន STRYKER ជា​ផ្នែក​មួយ​នៃ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​២​ដែល​កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា ជា​ការ​រៀប​ចំ​ធ្វើ​ការ​លុក​លុយ​។ ក៏​ប៉ុន្តែ​ក្រុង​សេអ៊ូល​វិញ​អះ​អាង​ថា សម​យុទ្ធ​​នេះ​មាន​លក្ខណៈ​ការ​ពារ​។
រថ​ពាស​ដែក​ធុន STRYKER បញ្ជូន​មក​ពី​មូល​ដ្ឋាន​យោធា​ FORT LEWIS រដ្ឋ​វ៉ា​សីុន​តោន​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាង​ត្បូង​សំរាប់​សម​យុទ្ធ​ប្រចាំ​ឆ្នាំមាន​ឈ្មោះ​ថា KEY RESOLVE / FOAL EAGLE ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ មក​ហើយ​ប្រមូល​ផ្តុំ​ទាហាន​អាមេរិក​១២.៣០០​នាក់​ និង​ទាហាន​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជា​២០០.០០០​នាក់ ៕