ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹងធ្វើ​សន្និសីទកាសែត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ទីស្តីការក្រសួង​អប់រំ វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​០៣ សីហា ២០១៦ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ហង់ ជួនណា​រ៉ុ​ន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ទីស្តីការក្រសួង​អប់រំ វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​០៣ សីហា ២០១៦ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ហង់ ជួនណា​រ៉ុ​ន ធ្វើ​សន្និសីទកាសែត​ស្តី​ពី​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឆ្នាំ​សិក្សា​២០១៥-២០១៦ ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ថ្ងៃ​ទី​២២-២៣​សីហា​ខាង​មុខ​នេះ មាន​បេក្ខជន​បេ​ក្ខ​នារី​សរុប​៩៣៧៥២​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៧​មណ្ឌល ចែក​ចេញ​ជា ៣៧៨១​បន្ទប់​នៅ​ទូ​ទាំង​២៥​រាជធានី​ខេត្ត ។ លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី ១៣ កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​៕