ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តៃវ៉ាន់ សុំ​ទោស​ជន​អំបូរ​ភាគតិចដែល​រង​ទុក្ខ​អស់​រយៈពេល​រាប់រយ​ឆ្នាំ​កន្លង​ទៅ

7 ឆ្នាំ មុន

លោកស្រី Tsai Ing-wen ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​ថ្លែង​សុំ​ទោស​ជន​អំបូរ​ភាគតិច​នៅ​លើ​កោះ​តៃវ៉ាន់​ដែ​ស​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នោះ​ជា​ការ​សុំ​ទោស​ផ្លូវការ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦

លោកស្រី Tsai Ing-wen ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​ថ្លែង​សុំ​ទោស​ជន​អំបូរ​ភាគតិច​នៅ​លើ​កោះ​តៃវ៉ាន់​ដែ​ស​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នោះ​ជា​ការ​សុំ​ទោស​ផ្លូវការ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦ និង​ជា​មេ​ដឹ​នាំ​តៃវ៉ាន់​លើក​ដំបូង​ដែល​សុំ​ទោស​ជនជាតិភាគតិច ។

លោកស្រី Tsai Ing-wen ជា​ប្រធានាធិបតី​ដំបូង​របស់​តៃវ៉ាន់​មាន​សែស្រឡាយ​ជា​ជនជាតិភាគតិច​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ស៊ើបអង្កេត​ពី​បញ្ហា​ដែល​ជន​អំបូរ​ភាគតិច​មិន​បាន​ទទួល​យុត្តិធម៌​កាលពី​អតីតកាល ក្នុង​កិច្ច​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​ទៅ​លើ​ជន​ភាគតិច​នៅ​ក្នុង​ប្រទេស ។

លោកស្រី Tsai Ing-wen ថ្លែង​ថា «​នាង​ខ្ញុំ​សុំ​ទោស​ចំពោះ​ជន​អំបូរ​ភាគតិច ក្នុង​នាម​ជា​ប្រតិភូ​របស់​រដ្ឋាភិបាល​សុំ​ទោស​ដោយ​សុទ្ធចិត្ត​ចំពោះ​ការ​រង​ទុក្ខ​វេទ​ពី​ភាព​អយុត្តិធម៌ ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រឈម​មុខ​ក្នុងអំឡុងពេល​៤០០​ឆ្នាំ​កន្លង​មក ។ យើង​ត្រូវ​សម្លឹង​មើល​ពី​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ពិតប្រាកដ និង​និយាយ​ពី​ការណ៍​ពិត ហើយ​ការ​សុំ​ទោស​នេះ ចាត់​ទុក​ថា​ជា​ជំហាន​មួយ​របស់​តៃវ៉ាន់​» ។

ក្រុម​ជន​អំបូរ​ភាគតិច​របស់​តៃវ៉ាន់ មាន​ប្រមាណ​២​ភាគរយ​នៃ​ប្រជាជន​ចំនួន ២៣,៥​លាន​នាក់ ត្រូវ​ប្រឈម​មុខ​លើ​ការ​កាត់​ផ្តាច់​ពី​វប្បធម៌ តាំងពី​ភៀសខ្លួន​ពី​ប្រទេស​ចិន ទៅ​តាំងទី​ជម្រក​នៅ​លើ​កោះ​តៃវ៉ាន់ ជា​ច្រើន​រយ​ឆ្នាំ​មុន ។ បច្ចុប្បន្ន​ផ្ទៃដី​ភាគច្រើន​របស់​ពួក​គេ ត្រូវ​បាន​កំណត់​ធ្វើ​ជា​ឧទ្យាន​ជាតិ ប៉ះពាល់​ដល់​ជីវិត​រស់នៅ ដូច​ជា​ការ​បរបាញ់​សត្វ ការ​នេសាទ និង​រក​ចំណីអាហារ ។

ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​នៅ​ក្នុងអំឡុងពេល​រក​សំឡេង​ឆ្នោត កាលពី​ខែមេសា ២០១៦​ថា ប្រសិនបើ​លោកស្រី​បាន​ដឹកនាំ​ប្រទេស​នឹង​បង្កើត​សិទ្ធិ​សេរីភាព​ក្នុង​ការ​គ្រប់គ្រង និង​ផ្តល់​សិទ្ធិ​ដល់​ជនជាតិភាគតិច​ឱ្យ​កាន់តែ​ច្រើន​។ កាលពី​ពេល​ថ្មី​ៗ​កន្លង​ក្រុម​អំបូរ​ភាគតិច​ជា​ច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​វិមាន​ប្រធានាធិបតី​ក្រុង​តៃ​ប៉ិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​ក្នុង​ការ​បរបាញ់​សត្វ និង​ទាមទារ​ឱ្យ​មាន​នយោបាយ​ដ៏​ច្បាស់លាស់​ពី​រឿង​នេះ ៕