ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២២ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ចិន​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ដែល​ធ្វើ​ឲ្យ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ១ ៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល និង​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២៥ °C ហើយ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C ។

នៅ​ថ្ងៃ​ទី​២៣-២៤ ខែកុម្ភៈ នៅ​វេលា​ព្រឹក​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ជា​អាទិ៍ ៖ បន្ទាយ​មាន​ជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី​១៨-២០°C ។ រីឯ​ភ្លៀង​អាច​មាន​ក្នុង​កម្រិត​តិចតួច​តែ​ប៉ុណ្ណោះ ។
២ ៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២៣ oc
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-៣១ °C ។

ថ្ងៃ​ទី​២៣-២៤ ខែកុម្ភៈ នៅ​វេលា​ព្រឹក បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ជា​អាទិ៍ ៖ ឧត្តរមានជ័យ ព្រះ​វិហារ រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី​១៧-១៩ °C ។ រីឯ​ភ្លៀង អាច​មាន​ក្នុង​កម្រិត​តិចតួច​តែ​ប៉ុណ្ណោះ ។ ៣៖ តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ