ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

V20 របស់ LG នឹង​ដំណើរការ​ប្រព័ន្ធ​ចុង​ក្រោយ​របស់ Android

7 ឆ្នាំ មុន

LG បាន​ប្រកាស​ថា ស្មា​ត​ហ្វូ​ន​កូនកាត់ Phablet របស់​ក្រុមហ៊ុន LG គឺ V20 នឹង​ដំណើ​ការ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​ចុង​ក្រោយ​គេ​របស់​ក្រុមហ៊ុន Google គឺ Android 7.0 Nougat ខណៈ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​លេច​រូបរាង​នៅ​ខែកញ្ញា ។

LG បាន​ប្រកាស​ថា ស្មា​ត​ហ្វូ​ន​កូនកាត់ Phablet របស់​ក្រុមហ៊ុន LG គឺ V20 នឹង​ដំណើ​ការ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​ចុង​ក្រោយ​គេ​របស់​ក្រុមហ៊ុន Google គឺ Android 7.0 Nougat ខណៈ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​លេច​រូបរាង​នៅ​ខែកញ្ញា ។ ស្មា​ត​ហ្វូ​ន​ស៊េរី​មុន​គឺ V10 បាន​បញ្ចេញ​កាលពី​ខែតុលា​២០១៥ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ។

V20 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដំណើរការ​ប្រព័ន្ធ Android 7.0 Nougat ដែល​វា​នឹង​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ពហុ​ផ្សព្វផ្សាយ ។ ក្រុមហ៊ុន LG បាន​សហការ​យ៉ាង​គគ្រឹក​គគ្រេង​​ជាមួយ​ក្រុមហ៊ុន Google កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពោល​គឺ​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល Nexus 4, Nexus 5 និង Nexus 5X និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​គេ​លើ​ស្មា​ត​ហ្វូ​ន​ផង​ដែរ ៕