ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​គ្នា​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​មួយ​គ្រឿង ដែល​ជា​កម្មសិទ្ធិ​បុរស​ម្នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​មួយ​គ្រឿង ដែល​ជា​កម្មសិទ្ធិ​បុរស​ម្នាក់ ដែល​បាន​ជិះ​ទៅ​ច្រូតស្មៅ ហើយ​ដាក់​ឆ្ងាយ​ពី​ខ្លួន រវល់​តែ​ច្រូតស្មៅ​ស្រាប់តែ ក្រុម​ជនសង្ស័យ​ខាងលើ នាំ​គ្នា​ចូល​ទៅ​កាច់​សោក ជិះ​គេចខ្លួន ប៉ុន្តែ​ខណៈនោះ​ជន​រង​គ្រោះ បានឃើញ​ទាន់​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ ២០១៦ ស្ថិត​នៅ​ភូមិ​អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ ពី លោក​វរៈសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ ។ ម៉ូតូ​ដែល​ចោរលួច​នោះ ម៉ាក​ហុងដា​ឌ​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប​1F- 7114 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ចិត្រ រ៉ា​នី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ដោយឡែក​ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ទ្រី ភាស់ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​រតនគីរី​។ រីឯ​បក្សពួក​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ណិ​ច​មួយ​គ្រឿង​។ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​នោះ ចេញពីផ្ទះ​ទៅ​ចំណុច កើតហេតុ​ខាងលើ ច្រូតស្មៅ​ឲ្យ​គោ​ស៊ី លុះ​ពេល​ទៅ​ដល់ ខ្លួន​បាន​ទុក​ម៉ូតូ​តាម​ផ្លូវលំ បន្ទាប់​មក​បាន​ច្រូតស្មៅ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​ជិត រួច​ម្នាក់​ដែល​ជិះ​ខាងក្រោយ បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព​កាច់ក បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ទើប​ខ្លួន​ស្រែ​កថា​ចោរ​ៗ​ដើម្បី​ឲ្យ​អ្នក ភូមិ​ជួយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​សម្រែក​ថា​ចោរ​ៗ​យ៉ាង​កងរំពង លោក​អធិការ​នគរបាល ខណ្ឌដង្កោ ជឹ​ម ស៊ី​ថា បាន​បញ្ជា​ឲ្យ​កម្លាំង​ទាំងអស់ ចេញ​អន្តរាគមន៍​ដេញ​តាម​រហូត​ដល់​ត្រង់​ចំណុច​មុខ​វត្ត ព្រះ​ធាតុ តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ ទើប​ចាប់​បាន បន្ទាប់​មក​នាំ​ទៅ អធិការដ្ឋាន​ខណ្ឌ រង់ចាំ​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕