ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! សុវត្ថិភាព​អើយ​…

7 ឆ្នាំ មុន

នៅ​រាជធានី​ភ្នំពេញ​យើង​…​យប់​ឡើង​មិន​ទាន់​ទេ​មាន​ចោរ​ស្ទើរ​ដូច​ស្រមោច​…​។ ចោរ​ខ្លះ​អូស​រទេះ​ធ្វើ​ដូច​អ្នក​រើស​អេ​ត​ចាយ​…​ចោរ​ខ្លះ​មាន​ដែកគាស់​…​ដង្កា.ប់​យក្ស​លាក់​ក្នុង​រទេះ​…​ពេលម្ចាស់ផ្ទះ

នៅ​រាជធានី​ភ្នំពេញ​យើង​…​យប់​ឡើង​មិន​ទាន់​ទេ​មាន​ចោរ​ស្ទើរ​ដូច​ស្រមោច​…​។ ចោរ​ខ្លះ​អូស​រទេះ​ធ្វើ​ដូច​អ្នក​រើស​អេ​ត​ចាយ​…​ចោរ​ខ្លះ​មាន​ដែកគាស់​…​ដង្កាប់​យក្ស​លាក់​ក្នុង​រទេះ​…​ពេលម្ចាស់ផ្ទះ​ទាន់​ក្លាយជា​ចោរប្លន់ ភ្ជង់​កាំបិត​ប្រមូល​យក​អស់​…​ឱ ! សុវត្ថិភាព​អើយ​…​ល្មម​កែទម្រង់ហើយ​…​។

តាម​កត់សម្គាល់​ចោរ​រាត្រីចរ​…​ពេល​ថ្ងៃ​ដេក ពេល​យប់​ចេញ​ធ្វើ​សកម្មភាព​…​រក​ស៊ី​ប្រចាំ​ថ្ងៃ​មិន​គ្រាន់ រក​ស៊ី​លួច​ពេល​យប់​ដើម្បី​បង្គ្រប់​…​។ ឱ ! ម្ចាស់​អាណាចក្រ​ដែនដី សង្កាត់​…​ខណ្ឌ​អើយ​…​អី​ក៏​ស្ពឹក ម្ល៉េះ ? អ្នក​បឹង​ទំពុន​និយាយ​ថា យប់​ឡើង​ឃើញ​ចោរ​ដូច​ស្រមោច​…​អត់​មាន​រំខាន​ប៉ូលិស​ទេ ។

តាម​ការ​កត់សម្គាល់​ទៀត​…​អ្នកមាន​ច្រើន​នាក់​ហើយ​រលាយទ្រព្យ​សម្បត្តិ​ដោយសារ​ចោរ​គាស់​ផ្ទះ​ពេល​យប់ និង​ពេល​ថ្ងៃ​…​ប្រមូល​យក​ហ្មត់​…​កម្រ​បាន​រក​ឃើញ ។ ផ្ទះ​ណា​ដែល​ចាក់សោ​ចោល ត្រូវ​ចោរ​ដោះ​យក​អស់​ទ្វារ បង្អួច​…​។

មាន​សំណង់ផ្ទះ​ល្វែង​ខ្លះ​ទុក​ឥដ្ឋ​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​…​ពេល​ភ្លឺ​ឡើង​…​អស់​ឥដ្ឋ​ពាក់កណ្តាល​ក៏​មាន​ដែរ​…​គឺ​ចោរ​ដែល​អូស​រទេះ​ពេល​យប់​បន្លំ​អេ​ត​ចាយ​…​។ កើត​បញ្ហា​ច្រើន​ជាងគេ​នៅ​សង្កាត់​ទំនប់​ទឹក​…​សង្កាត់​បឹង​ទំពុន​…​សង្កាត់​ទន្លេបាសាក់​…​។​ល​។

ឯណា​ទៅ​សន្តិសុខ សុវត្ថិភាព​រាជធានី​ពេល​រាត្រី ?

ផ្ទះ​អ្នកមាន​ណា​ដែល​ប្រហែស​…​ទោះជា​ចូល​លួច​ក៏​មិន​បាន​ច្រើន​ពេក​ដែរ​…​ប៉ុន្តែ​ចំពោះ​ផ្ទះ​អ្នកក្រ​…​បាន​ចូល​លួច​ម្តង​ៗ​ប្រមូល​យក​អស់​…​មាន់​កំពុង​ក្រាប​ក៏​លួច​យក​ដែរ នេះ​ហើយ​ចោរ​រាត្រី​នៅ​រាជធានី​ភ្នំពេញ​យើង ។ សណ្ឋាគារ​មួយ​នៅ​ក្រោយ​វាំង​ចោរ​ចូល​លួច​យក​កង់​អ្នកទេសចរ​អត់​អ្នក​ណា​ដឹង​…​គឺ​ចោរ​មក​ពី​ជាយក្រុង​…​ដើរ​លួច​ពាសពេញ​ទីក្រុង​…​ហេ ! ហេ !
            អា​ឡេវ