ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អីុ​រ៉​ង់​ពាក់​ក្រណាត់​ឃ្លុំ​សក់​ចូលរួមទាមទារ​សិទ្ធិ​ស្ត្រី​បង្ហាញ​សក់​នៅ​ទី​សាធារណៈ

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អីុ​រ៉​ង់​បាន​ចូលរួម​ទាមទារ​សិទ្ធិ​ឱ្យ​ស្ត្រី​អាច​បង្ហាញ​សក់​របស់​ខ្លួន​នៅ​ទី​សាធារណៈ​បាន ដោយ​មិនបាច់​ពាក់​ក្រណាត់ ឬ «Hijab» ។

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អីុ​រ៉​ង់​បាន​ចូលរួម​ទាមទារ​សិទ្ធិ​ឱ្យ​ស្ត្រី​អាច​បង្ហាញ​សក់​របស់​ខ្លួន​នៅ​ទី​សាធារណៈ​បាន ដោយ​មិនបាច់​ពាក់​ក្រណាត់ ឬ «Hijab» ។ បុរស​ដែល​ចូលរួម​ទាមទារ​សិទ្ធិ​នោះ​ពាក់ «Hijab» ឈរ​ជាមួយ​ប្រពន្ធ ហើយ​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក ។

សិទ្ធិ​របស់​ស្ត្រី​បាន​គ្របដណ្តប់​ដោយ​ច្បាប់​អ៊ិ​ស្លា​ម​តាំងពី​ឆ្នាំ​១៩៧៩ ដោយ​កំណត់​ថា​ស្ត្រី​គ្រប់​រូប​ត្រូវ​ពាក់​ក្រណាត់​រុំ​សក់ ឬ «Hijab» ប្រសិនបើ​ល្មើស​ត្រូវ​ពិន័យ​ជា​ប្រាក់ ឬ​សម្រេច​ឱ្យ​ជាប់គុក ។ ទោះបីជា​ប្រឈម​មុខ​នឹង​ការ​ជាប់គុក​ក៏​ដោយ មាន​ស្ត្រី​មួយ​ចំនួន​ចាក​ចេញពីផ្ទះ​មិន​ពាក់ «Hijab» និង​មាន​ស្ត្រី​ខ្លះ​កោរសក់​ទៀត​ផង ។

សមាគម «My Stealthy Freedom» ឬ «​សេរីភាព​លាក់លៀម​របស់ខ្ញុំ​» បង្កើត​ឡើង​ដោយ​លោកស្រី Masih Alinejad ជា​សកម្មជន​រស់នៅ​ក្រុង​ញូ​វ​យ៉​ក បាន​ទាមទារ​ឱ្យ​បុរស​ចូលរួម​ទាមទារ​សិទ្ធិ​ស្ត្រី​អាច​បង្ហាញ​សក់​នៅ​ទី​សាធារណៈ ។ បុរស​ចូលរួម​ត្រូវ​យក​ក្រណាត់​រុំ​ក្បាល​សម្តែង​ការ​ប្រឆាំង ។

លោកស្រី Alinejad បាន​ទទួល​រូបភាព​បុរស​ពាក់​ក្រណាត់​រុំ​ក្បាល​ចំនួន​៣០​នាក់ តាំងពី​ចាប់ផ្តើម​គម្រោងការ​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៦​មក ហើយ​លោកស្រី​បញ្ជាក់​ថា បុរស​ទាំងនោះ​ភាគច្រើន​រស់នៅ​អីុ​រ៉​ង់ និង​បានឃើញ​ទុក្ខ​កង្វល់​របស់​ស្ត្រី​ដែល​ត្រូវ​ប៉ូលិស​បង្ខំ​ឱ្យ​ពាក់​«Hijab» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ បុរស​អីុ​រ៉​ង់​ម្នាក់​បាន​បង្ហាញ​រូបភាព រួម​ទាំង​បញ្ជាក់​ថា «​ខ្ញុំ​ពាក់ Hijab មួយ​រយៈពេល​ដើម្បី​បាន​យល់​ពី​អារម្មណ៍​របស់​ប្រពន្ធ ដែល​ពាក់ Hijab ជា​រៀងរាល់ថ្ងៃ​» ៕