ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ ! អ្នកបើកបរ​លួច​រថយន្ត

7 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បន្ទាយមាស ចេញ​ល្បាត​ឃាត់​បាន​រថយន្ត​ម៉ាក FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2731 មួយ​គ្រឿង

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បន្ទាយមាស ចេញ​ល្បាត​ឃាត់​បាន​រថយន្ត​ម៉ាក FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2731 មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​លំ​ពូ​ង ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ព្រមទាំង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ សៀង សុវណ្ណ​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន ។

លោក​វរសេនីយ៍ទោ ហែម ច័ន្ទ​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ចុះ​បង្ក្រាប​រថយន្ត​ខាងលើ គឺ​ដោយ​មាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​មួយ​បាន​ផ្តល់​ព័ត៌មាន​ថា មាន​ចោរលួច​រថយន្ត​ម៉ាក FUS0 ខាងលើ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ ដែល​មា​នទី​តាំងនៅ​សង្កាត់​បន្ទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ហែម ច័ន្ទ​ដា​រ៉ា ក្រោយ​ពី​ទទួល​ព​ត៌​មាន​ពី​ក្រុមហ៊ុន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍ កម្លាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយមាស ដើម្បី​ដាក់​ត្រៀមកម្លាំង​ចាំ​ពិនិត្យ​រថយន្ត​ភិនភាគ​ខាងលើ​ដូចដែល​ក្រុមហ៊ុន​បាន​រាយការណ៍ និង​ផ្តល់​ព័ត៌មាន ក្រោយមក​ក៏​ប្រទះ​ឃើញ​រថយន្ត​នោះ​ក៏​ឃាត់​រថយន្ត និង​អ្នកបើកបរ​តែ​ម្តង ។

ក្រោយ​ពី​ឃាត់​បាន ទាំង​រថយន្ត ទាំង​អ្នកបើកបរ ត្រូវ​បាន​នាំ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សៀង សុ​វ​ណ្ណី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ខាងលើ មាន​ទីលំនៅ​ភូមិ​តា​ង៉ៅ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បាន​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​ប្រាប់​សមត្ថកិច្ច​ទាំងអស់ ។

ក្រោយ​ពេល​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​រួច ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត តែ​ដោយសារ​ការ​សាកសួរ​របស់​តុលាការ​មិន​ទាន់​ចប់​នៅ​រសៀល​ថ្ងៃ​ទី​៣១​កក្កដា​តុលាការ​បាន​ផ្ញើរ​ទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មួយ​យប់​សិន ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ និង​បន្ត​ការ​សាកសួរ​របស់​តុលាការ​មួយ​ព្រឹក​ទៀត ទើប​បញ្ជូន​ខ្លួន​ដាក់​ពន្ធ​គារ​ជា​បណ្តោះ ឬ​នៅ​ក្រៅ​ឃុំ​សម្រេច​ទៅ​លើ​ចៅក្រម​ជា​អ្នកចោទ​ប្រកាន់ និង​ដាក់បន្ទុក ៕