ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យ?

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អ្នក​សារព័ត៌មាន​២​នាក់ ត្រូវ​បាន​រថយន្ត​ក្រុម​ឈ្មួញ​ឈើ​គ្រញូង​ដែល​ជា​ជនជាតិ​វៀតណាម បាន​បើករថយន្ត​បំ​បុក​ប៉ន​ប៉ង​សម្លា.ប់ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​ទាំង​២​នាក់ បាន​ថត​យក​រូបភាព​សកម្មភាព​រថយន្ត​ដឹកឈើ​គ្រញូង

ខេត្តឧត្តរមានជ័យ ៖ អ្នក​សារព័ត៌មាន​២​នាក់ ត្រូវ​បាន​រថយន្ត​ក្រុម​ឈ្មួញ​ឈើ​គ្រញូង​ដែល​ជា​ជនជាតិ​វៀតណាម បាន​បើករថយន្ត​បំ​បុក​ប៉ន​ប៉ង​សម្លាប់ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​ទាំង​២​នាក់ បាន​ថត​យក​រូបភាព​សកម្មភាព​រថយន្ត​ដឹកឈើ​គ្រញូង​មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ ហេតុការណ៍​ដេញ​បំ​បុក​អ្នក​សារព័ត៌​មានបាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧B ឡើង​ភ្នំ​ដងរែក ក្នុងភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នក​សារព័ត៌មាន​រង​គ្រោះ​ឈ្មោះ ប៉ែន នួន អ្នក​យក​ព័ត៌មាន​ឱ្យ​ស្ថានីយទូរទស្សន៍​អ​ប្សា​រា និង​ឈ្មោះ ខៀវ សុ​ផា​នុ​រស្ស  ជា​អ្នក​យក​ព័ត៌មាន​បណ្តាញ​អ​ប្សា​រា (ANN) ដែល​អ្នក​ទាំង​២​នាក់ ត្រូវ​ស្ត្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម និង​ជា​ឈ្មួញ​ឈើ​គ្រញូង​ដ៏​ល្បី​ប្រចាំ​ក្នុងស្រុក​អន្លង់​វែង ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា យាយ​ម៉ា​យ រួម​នឹង​បក្សពួក​ជា​ច្រើន​នាក់​ទៀត បាន​បើករថយន្ត​ដេញ​បុក​ជា​ច្រើន​ដង និង​កៀរ​រថយន្ត​អ្នក​សារព័ត៌មាន​ទម្លាក់​ផ្លូវ​។

តាម​ឱ្យ​ដឹង​ពី​លោក ប៉ែន នួន អ្នក​ព័ត៌មាន​ទូរទស្សន៍​អ​ប្សា​រា បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រួម​ជាមួយ​លោក ខៀវ សុ​ផា​នុ​រស្ស អ្នក​យក​ព័ត៌មាន​បណ្តាញ​អ​ប្សា​រា (ANN) ពួក​គាត់​បាន​ថតរូប​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ពាក់​ស្លាក់​លេខ ភ្នំពេញ 2Y6728 ពណ៌​ខ្មៅ កំពុង​តែ​ទម្លាក់​ឈើ​គ្រញូង​ចេញពី​រថយន្ត ដែល​ស្ថិត​នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ ហើយ​ពួក​គាត់​ក៏​បាន​ជិះ​រថយន្ត​ត្រឡប់​មក​ស្រុក​អន្លង់​វែង​វិញ ក៏​ស្រាប់តែ​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ឈ្មោះ យាយ​ម៉ា​យ និង​បក្សពួក​ជា​ច្រើន​នាក់ បាន​បើករថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2Q1218 ដេញ​បំ​បុក​រថយន្ត​របស់​លោក ប៉ែន នួន ចំនួន​៣​ដង និង​បើក​កៀរ​ទម្លាក់​ផ្លូវ បណ្តាល​ឱ្យ​រថយន្ត​របស់​លោក ប៉ែន នួន ខូចខាត​អស់​មួយ​ចំហៀង​ខាងឆ្វេង​។ ហើយ​មិន​ត្រឹមតែ​បើករថយន្ត​បំ​បុក​ប៉ុណ្ណោះ​ទេ ស្ត្រី​ជនជាតិ​វៀតណាម យាយ​ម៉ា​យ បាន​ឈប់​រថយន្ត ហើយ​បញ្ជា​ឱ្យ​បក្សពួក​ខ្លួន​ចុះ​ទៅ​វាយ​រថយន្ត និង​ព្យាយាម​បើកទ្វារ​រថយន្ត​អ្នក​សារព័ត៌មាន​បំណង​វាយ តែ​ដោយសារ​មាន​អ្នកដំណើរ​តាម​ផ្លូវ​ច្រើន​ពេក ក៏​បើករថយន្ត​រត់គេច​ខ្លួន​។

មជ្ឈដ្ឋាន​ក្នុងស្រុក​អន្លង់​វែង បា​និយាយ​ថា ឈ្មួញ​ឈើ​គ្រញូង ស្ត្រី​ជា​ជនជាតិ​វៀតណាម​ឈ្មោះ យាយ​ម៉ា​យ នេះ មានឈ្មោះ​ប៉ោះ​សំលេង​យូរ​មក​ហើយ ក្នុង​ការ​ប្រមូល​ទិញ​ឈើ​គ្រញូង​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​អូស​ឈើ​ក្នុង​ទឹកដី​ថៃ ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​ទឹកដី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ៕