ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អា​មេ​រិ​ក​ម្នាក់​លោត​ពី​កម្ពស់​7.600​ម៉ែត្រ​ដោយ​ពុំ​ប្រើ​ឆ័​ត្រ​យោង

7 ឆ្នាំ មុន

វា​ជា​រឿង​អស្ចារ្យ​បំផុត​ដែល​បុរស​លោតឆ័ត្រ​ម្នាក់​ជនជាតិ​អា​មេ​រិ​ក លោក LUKE AIKINS បាន​លោត​ក្នុង​លំហ​ពី​កម្ពស់​៧.៦០០​ម៉ែត្រ ដោយ​ពុំ​ប្រើ​ឆ័​ត្រ​យោង​កាលពី​ថ្ងៃ​ទី​៣០ កក្កដា តែ​ជាមួយ​ការ​ធានា​ចាំ​ត្រង​លោក​ជាមួយ​សំណាញ់

វា​ជា​រឿង​អស្ចារ្យ​បំផុត​ដែល​បុរស​លោតឆ័ត្រ​ម្នាក់​ជនជាតិ​អា​មេ​រិ​ក លោក  LUKE AIKINS បាន​លោត​ក្នុង​លំហ​ពី​កម្ពស់​៧.៦០០​ម៉ែត្រ ដោយ​ពុំ​ប្រើ​ឆ័​ត្រ​យោង​កាលពី​ថ្ងៃ​ទី​៣០ កក្កដា តែ​ជាមួយ​ការ​ធានា​ចាំ​ត្រង​លោក​ជាមួយ​សំណាញ់​សន្តិសុខ​ធំ​មួយ​នៅ​លើ​ដី ។

លោក  LUKE AIKINS ដែល​ដើរតួ​ជា​អ្នក​លោត​ហក់​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ រឿង  IRON MAN3 ឬ​រឿង GODZILLA ពេល​លោត​ពីលើ​មក​ស្ថិត​នៅ​លើ​មេឃ​២​នាទី មុន​ពេល​ធ្លាក់​លើ​សំណាញ់​ពណ៌​ស​ធំ​មួយ​រង់ចាំ​ត្រង​គេ លើ​វាល​ខ្សាច់​កាលី​វ័​រ​នី​ញ៉ា ។ ល្បែង​គ្រោះថ្នាក់​នោះ​មានឈ្មោះ​ថា​«​ធ្លាក់​ពីលើ​មេឃ​»​។

លោក LUKE AIKINS អាយុ​៤២​ឆ្នាំ ជា​អ្នកដឹកនាំ​សាលា​លោតឆ័ត្រ​យោង​មួយ​នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន ។ លោក​ក៏​អ្នក​បង្រៀន​លោតឆ័ត្រ​យោង​ដល់​កងកម្លាំង​ពិសេស​នៃ​កងទ័ព​អា​មេ​រិ​ក​ផង​ដែរ ៕