ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ធ្លាក់​ប្រឡាយ​ដេក​ស្តូ​គ ស្មានថា​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ជិះ​កង់​ធ្លាក់​ប្រឡាយ​ខំ​ទៅ​ហៅ​មិនឃើញ​ក្រោក​ស្មាន​តែ​ស្លា.ប់ ក៏​ទៅ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​មើល​ទាំង​យប់​។ ករណី​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​រ​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ជិះ​កង់​ធ្លាក់​ប្រឡាយ​ខំ​ទៅ​ហៅ​មិនឃើញ​ក្រោក​ស្មាន​តែ​ស្លាប់ ក៏​ទៅ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​មើល​ទាំង​យប់​។ ករណី​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​រ​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣០ កក្កដា ២០១៦ នៅ​ចំណុច​មាត់​ប្រឡាយ​ផ្លូវ​១៩៥៨ ភូមិ​ឧក​ញ្ញា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

អាជ្ញាធរ​បាន​ប្រាប់​ថា បុរស​ដែល​ជិះ​កង់​ធ្លាក់​ប្រឡាយ​ខាងលើ​ឈ្មោះ រឿ​ន រ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​កែ​ឆ្នៃ​ឈើ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​បា​ស្រែ ឃុំ​បា​ស្រែ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្ត​ព្រៃ​វែ​។

តាម​សម្ដី​អ៊ុំ​ប្រុស​ម្នាក់​ឈ្មោះ តាន់ សុខា អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខាងលើ ស្រាប់តែ​ឃើញ​បុ​រ​ម្នាក់​ដេក​ក្នុង​ប្រឡាយ​ទឹក ព្រមទាំង​មាន​កង់​មួយ​គ្រឿង​នៅ​ក្បែរ​ខ្លួន​ផង​ដែរ ពេល​នោះ​គាត់​បាន​ឈប់​ម៉ូតូ​ចូល​ទៅ​មើល ហើយ​បាន​អង្រួន តែ​បុរស​នោះ​មិន​កំរើក​ឡើយ ដោយ​នឹក​ស្មានថា បុរស​នោះ​បាន​ស្លាប់ ទើប​បើក​ម៉ូតូ​មក​ប្តឹង​អាជ្ញាធរ​មូល​ដា្ឋ​ន​ឱ្យ​ចុះ​ទៅ​ពិនិត្យ តែ​ក្រោយ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ដល់ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​មក​ដេក​លើ​ពំនូកដី​ខ្សាច់​ក្បែរ​កន្លែង​កើតហេតុ​ទៅ​វិញ ទើប​សមត្ថកិច្ច​ធ្វើការ​សាកសួរ​បុរស​ខាងលើ រួច​គាត់​បាន​ប្រាប់​ថា គាត់​ស្រវឹងស្រា​ទេ ដោយ​រក​ផ្លូវ​ទៅ​ផ្ទះ​អត់​ឃើញ ក៏​ជិះ​កង់​ធ្លាក់​ប្រឡាយ​ទៅ​។

ក្រោយ​ពី​អាជ្ញាធរ​សាកសួរ​ចប់ បុរស​ខាងលើ​បាន​ប្រាប់​ថា សុំ​ដេក​បន្តិចទៀត ទម្រាំ​ស្វាង​បន្តិច ទើប​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។