ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ហ្មត់​ទាំង​យប់ រត់​យករួចខ្លួន

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ធ្នើរ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ដំបូល​3​ខ្នង ត្រូវ​ព្រះ​អា​គ្គី​ត្របាក់​អស់ទាំង​កណ្តាលរាត្រី ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​លង់លក់ ។ ហេតុការណ៍​នេះ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ធ្នើរ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ដំបូល​3​ខ្នង ត្រូវ​ព្រះ​អា​គ្គី​ត្របាក់​អស់ទាំង​កណ្តាលរាត្រី ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​លង់លក់ ។ ហេតុការណ៍​នេះ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ កក្កដា ២០១៦ នៅ​ចំណុច​ក្រុម​ទី​៥ ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ព្រះ​អា​គ្គី​ត្របាក់​អស់នេះ គឺ​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ ៨x១២​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ សុខ ប្រុស ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ប្រពន្ធ​ឈ្មោះ សុខ ផា​ន អាយុ​៥៣​ឆ្នាំ ។ ក្រៅពី​បំផ្លាញ​ផ្ទះ​ទាំង​អគ្គិភ័យ​នោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​មាននៅ​ក្នុងផ្ទះ​ទាំងអស់​ផង​ដែរ ។ បើ​តាម​ម្ចាស់​ថា ក្នុង​នោះ​មាន​លុយ​៦៥០.០០០​រៀល​, លុយ​ដុល្លារ​១០០​ដុល្លារ​, ស្រូវ​៣៥​បាវ​, ខ្សែ​.​ក​ប្លា​ទី​ន​០២​ជី​, ទូក​ឈើ ០១,​ម៉ាស៊ីន​ទូក (​កម្លាំង​៥​សេះ​) ០៣​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងអស់  មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង ។ ករណី​នេះ មិន​បណ្តាល​ឲ្យ​ស្លាប់  ឬ​របួស​មនុស្ស​ឡើយ ។ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​នប់  បាន​ទៅ​ដល់​ចំណុច​ខាងលើ​ភ្លាម​ៗ តែ​ផ្លូវ​តូច​ចង្អៀត​មិន​អាច​ចូល​ដល់​កន្លែង​កើតហេតុ ។

ចំពោះ​ករណី​ខាងលើ​នោះ តាម​លោក​វ៉ា​ន់ ណូ មេឃុំ​អណ្តូង​ថ្ម​បានឱ្យ​ដឹង​ថា ពេល​ចាប់ផ្តើម​ឆេះ គឺ​ឆេះ​ចេញពី​ដំបូល​ខាងលើ ហើយ​ម្ចាស់ផ្ទះ​បាន​លង់លក់​មិនដឹង​ខ្លួន​ឡើយ តែ​បាន​អ្នក​ជិតខាង​ឃើញ​ស្រែកហៅ​ម្ចាស់​ផ្ចះ ទើប​ដឹង​រត់​ចុះពីលើផ្ទះ​មាន​តែ​ខោអាវ​មួយ​ចង្កេះ​ម្នាក់ និង​បណ្តើរ​ម៉ូតូ​បាន​មួយ​តែ​ប៉ុណ្ណោះ ក្រៅពី​នឹង​ឆេះ​ម៉ត់  ។ បើ​តាម​ការ​សន្ធិ​ដ្ឋា​ន​អាច​បណ្តាល​មក​ទ​ស្សេ​ខ្សែភ្លើង​។