ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​វៀតណាម​កើនឡើង​8,8% ក្នុង​ឆមាស​ទី​1​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រសួង​សំណង់​បាន​រាយការណ៍​ក្នុង​អំឡុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្តី​ពី​ភារកិច្ច​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ​ថា វិស័យ​សំណង់​បាន​កើនឡើង​៨,៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)

ប្រទេស​វៀតណាម ៖ ក្រសួង​សំណង់​បាន​រាយការណ៍​ក្នុង​អំឡុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្តី​ពី​ភារកិច្ច​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ​ថា វិស័យ​សំណង់​បាន​កើនឡើង​៨,៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​ជា​កំណើន​ខ្ពស់​បំផុត គិត​ចាប់ពី​ឆ្នាំ​២០១០​មក ។

ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ សហគ្រាស​របស់​ក្រសួង​សំណង់​បាន​កក់​ប្រាក់​ចំណូល​ប្រហែល ៧៦,១​ទ្រី​លាន​ដុ​ង (៣,៤៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ខណៈ​ពេល​ដែល​អត្រា​នៃ​ការ​សាងសង់​នៅ​ទីក្រុង​និង​ជនបទ កើនឡើង​ដល់​១០០% និង​នគរូបនីយកម្ម​កើន​ជិត​៣៥,៧% នៃ​គោលដៅ​របស់​ខ្លួន​សម្រាប់​រយៈពេល​នេះ ។

បរិមាណ​ផ្ទៃក្រឡា​ជា​មធ្យម​ក្នុង​មនុស្សម្នាក់ បាន​កើន​ដល់​២២,៣​ម៉ែត្រការ៉េ​ដែល​វា បាន​កើនឡើង​០,៣​ម៉ែត្រការ៉េ​ពី​ចុងឆ្នាំ   ២០១៥ ។ ក្រសួង​សាងសង់​បានឱ្យ​ដឹង ថា
ឧស្សាហកម្ម​សំណង់​នៅ​តែ​មាន​ដែន​កំណត់ សម្រាប់​ឯកសារ​ស្របច្បាប់​នៃ​ការ​សាងសង់ និង​ប្រព័ន្ធ​ស្ដង់ដា​ស្របគ្នា​ជាមួយ​បទ ប្បញ្ញត្តិ​អន្ដរជាតិ ការ​បែងចែក​ភាគហ៊ុន​នៃ​សាជីវកម្ម និង​កំណែទម្រង់រដ្ឋបាល ។

ហេតុនេះ​ហើយ​បានជា​រដ្ឋមន្ត្រីក្រសួង​សំណង់​វៀតណាម លោក Pham Hong Ha បាន​និយាយ​ថា ក្រសួង​នឹង​សម្រិតសម្រាំង​បទ​ប្បញ្ញត្តិ​ស្រប​ច្យា​ប់ ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ស្តី​ពី​សំណង់ និង​បញ្ហា​លើ​ការ​សាងសង់​លំនៅ​ឋាន និង​អាជីវកម្ម​អចលនវត្ថុ ។

ការ​ផ្តល់​អាជ្ញាប័ណ្ណ​សាងសង់​នេះ នឹង​ត្រូវ​បាន​កាត់​បន្ថយ​រយៈពេល​ត្រឹមតែ​២២-២៥​ថ្ងៃ ពី​៣០​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល លើ​ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ ព្រមទាំង​ដំណោះស្រាយ​ស្តី​ពី​ការ​គាំទ្រ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម ៕