ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាយកដ្ឋាន​ឧតុនិយម​របស់​អីុរ៉ា​ក់បាន​បង្ហាញ​សីតុណ្ហភាព​មធ្យម​នៅ​ក្នុង​ប្រទេស​កើន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ​៥៣​អង្សា​សេ កាលពី​ថ្ងៃ​ទី​២១ កក្កដា ២០១៦

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាយកដ្ឋាន​ឧតុនិយម​របស់​អីុរ៉ា​ក់បាន​បង្ហាញ​សីតុណ្ហភាព​មធ្យម​នៅ​ក្នុង​ប្រទេស​កើន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ​៥៣​អង្សា​សេ កាលពី​ថ្ងៃ​ទី​២១ កក្កដា ២០១៦ ធ្វើ​ឱ្យ​ស្ថាប័ន​របស់​មន្ត្រី​រដ្ឋការ​ជា​ច្រើន​នៅ​ក្រុង​បា​ដា​ដ​ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន ។ ទន្ទឹម​នេះ​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​មាន​សភាព​ស្ងប់ស្ងាត់ ព្រោះ​ប្រឈម​មុខ​នឹង​កង្វះខាត​ចរន្តអគ្គិសនី ។

អគ្គលេខាធិការ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ (UNHCR) បញ្ជាក់​ថា អាកាសធាតុ​ឡើងក​ម្តៅ​បាន​បង្កើត​ឧបសគ្គ​លើ​ការ​រស់នៅ​របស់​ជនភៀសខ្លួន​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ច្រើន​កន្លែង​ក្នុង​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ម្ហូបអាហារ ទឹក និង​ចរន្តអគ្គិសនី ។

ក្រៅពី​នេះ​នៅ​មាន​របាយការណ៍​បញ្ជាក់​ថា មាន​ប្រទេស​ជា​ច្រើន​ទៀត​នៅ​មជ្ឈិមប្រទេស​ដូច​ជា​កូ​វ៉ែ​ត កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ។ ស្ថានភាព​អាកាសធាតុ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​មជ្ឈិមប្រទេស​បាន​កើតឡើង​ក្នុង​ខណៈ​សីតុណ្ហភាព​នៅ​ខែមិថុនា ឡើង​ខ្ពស់ ដោយ​សីតុណ្ហភាព​មធ្យម​នៅ​លើ​ដី និង​សមុទ្រ​កាលពី​ខែ​មុន​កើនឡើង​ខ្ពស់​ដល់​០,៩​អង្សា​សេ លើស​ពី​អំឡុង​ពេល​ដូច​គ្នា​ក្នុង​សតវត្សរ៍​ទី​២០ ដែល​មាន​កម្រិត​១៥,៥​អង្សា​សេ តាម​ការ​វិភាគ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ដែនសមុទ្រ និង​អាកាសធាតុ​របស់​អា​មេ​រិ​ក (NOAA) ៕