ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​តារា​ស្រី​ថៃ Ann Thongprasom

7 ឆ្នាំ មុន

តារា​ស្រី​រូប​ស្រស់​មានឈ្មោះ​បោះ​សំឡេង​អំឡុង​ទសវត្សរ៍ ២០០០ និង​ឡើង​កូដ​ខ្លាំង​នៅ​ឆ្នាំ ២០០៤ ក្នុង​រឿង «The Letter: Jod Mai Rak» គឺ​នាង Ann Thongprasom ។ ពិធី​ការិនី តួ​សម្តែង និង​ជា​ផលិតករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ

តារា​ស្រី​រូប​ស្រស់​មានឈ្មោះ​បោះ​សំឡេង​អំឡុង​ទសវត្សរ៍ ២០០០ និង​ឡើង​កូដ​ខ្លាំង​នៅ​ឆ្នាំ ២០០៤ ក្នុង​រឿង «The Letter: Jod Mai Rak» គឺ​នាង Ann Thongprasom ។ ពិធី​ការិនី តួ​សម្តែង និង​ជា​ផលិតករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ សម្រស់​នៅ​តែ​អាច​ប្រកួតប្រជែង​ជាមួយ​តារា​ស្រី​ស្រករ​ក្រោយ​បាន គឺ​នៅ​តែ​មានការ​គាំទ្រ និង​ចូល​ចិត្ត​ពី​មហាជន ។ បច្ចុប្បន្ន Ann Thongprasom កំពុង​មមាញឹក​សម្តែង​ភាពយន្ត ក៏​ដូច​ជា​កម្មវិធី​សិល្បៈ​ដទៃ​ផ្សេង​ទៀត ។ 

តារា​ស្រី​កូនកាត់​ដែល​មាន​ម្តាយ​ជា​ជនជាតិ​ថៃ និង​ឪពុក​ជា​ជនជាតិ​ស៊ុ​យ​អែ​ត Ann Thongprasom ចាប់ផ្តើម​អាជីព​តាំងពី​អាយុ​១៣​ឆ្នាំ​លេចមុខ​ក្នុង​វី​ដេ​អូ​ចម្រៀង ក្រោយមក​នាង​បាន​ចូលរួម​សម្តែង​ក្នុង​វិស័យ​ភាពយន្ត​ជា​រឿង​ភាគ និង​រឿង​ដុំ​ផង​ដែរ ។ វត្តមាន​របស់​នាង​ក្នុង​រឿង The Letter: Jod Mai Rak អាច​រក​ចំណូល​ច្រើន​ជាង​១​លាន​ដុល្លារ​ឯណោះ ។

ក្រៅពី​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​តាម​រយៈ​ពានរង្វាន់​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ពានរង្វាន់​តារា​សម្តែង​ឆ្នើម វាយតម្លៃ​ដោយ​សមាគម​ខ្សែភាពយន្ត​ជាតិ​ថៃ​នោះ នាង Ann Thongprasom ក៏​មានចំណេះ​វិជ្ជា​ខ្ពស់​ខ្ពស់​ផង​ដែរ ដោយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ​ពី​សាកលវិទ្យាល័យ​បាងកក Bangkok University និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន និង​កិច្ច​ទាក់ទង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ Thammasat University  ៕