ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិក្សា​ជួយបកស្រាយ​ ! នៅសុខៗភ្លើង​ឆេះក្នុងផ្ទះរយៈពេល​១៥ថ្ងៃ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ នៅវេលាម៉ោង​ជាង៩ព្រឹកថ្ងៃទី៣១

ខេត្តបាត់ដំបង៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ នៅវេលាម៉ោង​ជាង៩ព្រឹកថ្ងៃទី៣១ កក្កដា ២០១៦នេះ​ អាជ្ញាធរនិងប្រជាពលរដ្ឋ​បាននំាគ្នាធ្វើពិធីតាមបែបសាសនា​បួងសួងសុំសេចក្តីសុខសប្បាយ​នៅផ្ទះមួយខ្នង ស្ថិត​នៅក្នុងភូមិបឹងក្រសាល​ ឃុំស្នឹង​ ស្រុកបាណន់ ។

ការធ្វើពិធីបួងសួងនេះ​ បានធ្វើឡើងបន្ទាប់ពី​នៅក្នុងផ្ទះដែលមានម្ចាស់ផ្ទះប្តីឈ្មោះ​ បឿន សាលឿន ​អាយុ៣៧ឆ្នាំ ​និងប្រពន្ឋឈ្មោះ កោប យី​ អាយុ៣៨ឆ្នាំ ​មានកូន៣នាក់គិតទំាងកូនក្នុងផ្ទៃ៨ខែ ​បានកើតមានអគ្គិភ័យ​​ដោយមិនដឹងមូលហេតុតំាងពីថ្ងៃទី១៧ កក្កដា រហូតមកដល់វេលា​ម៉ោង៧យប់ថ្ងៃទី៣០ កក្កដា​ ។ សេចក្តីរាយការណ៍​បានស្រង់សំដីម្ចាស់ផ្ទះ​និងអ្នកជិតខាងឲ្យដឹងថា នៅក្នុងផ្ទះ​ចេះតែកើតមានអគ្គិភ័យរហូត​ ដោយម្តងឆេះខ្នើយ​ ម្តងឆេះជង្រុកស្រូវ ​ឆេះកញ្ច្រែងដាក់ឌីសបទចម្រៀង ​ហើយពេលម្ចាស់ផ្ទះ​រើ​អីវ៉ាន់ចុះ​ក្រោមអស់ដាក់លើរបងក៍កើតមានភ្លើងឆេះរបង ​និយាយរួមដាក់អីវ៉ាន់ត្រង់​ណាឆេះត្រង់ហ្នឹងដោយ​មិនដឹងមូលហេតុ រហូត​អ្នក​​ជិត​ខាង​មិនហ៊ានឲ្យផ្ញើអីវ៉ាន់។

ដោយកើតមានភ្លើងឆេះ​អីវ៉ាន់មិនចេះចប់ ​ទើបម្ចាស់ផ្ទះបានទៅរកព្រះសង្ឃមើល ​ហើយព្រះសង្ឃបាន​មានថេរៈដីកាតាមបែបអបិយ​ជំនឿថាម្ចាស់ផ្ទះ​បានយករបស់លោហៈធាតុអ្វីម្យ៉ាង​ដាក់​ក្នុងផ្ទះបណ្តាលឲ្យកើត​មានអគ្គិភ័យបែបនេះ ។

ម្ចាស់ផ្ទះបានឲ្យដឹងទៀតថា​ គាត់បានរើសបានលោកហៈធាតុកញ្ចំាង​(ស្រដៀងម្កុដ) ​មានទំហំ៧ហ៊ុនមកទុកលើផ្ទះ ​ហើយចាប់តំាង​ពី​ថ្ងៃ​នោះ​មកក៍​កើតមានភ្លើងឆេះក្នុងផ្ទះរហូត ​ប៉ុន្តែអ្វីដែលជាចម្ងល់នោះទៀត ​នៅពេលម្ចាស់បានយក​កញ្ចំាងពីលើផ្ទះចុះក្រោម ក៍អគ្គិភ័យ​នៅតែកើតមានដដែល ។

សេចក្តីរាយការណ៍បានបន្តថា​ នៅព្រឹកថ្ងៃអាទិត្យនេះ​ ដោយសារមានការឧបត្ថម្ភពី​អាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ​ក៍ធ្វើពិធីរៀបចំបួង​សួង​សុំ​សេចក្តីសុខ​ដោយមានប្រជាពលរដ្ឋអ្នកភូមិ ​និងអាជ្ញាធរចូលរួម​រាប់រយនាក់ ។

រង់ចំាតាមដាន​បន្តទៀត ​ថាតើបន្ទាប់ពីធ្វើពិធីសួងសួងចប់ ​អគ្គិភ័យនឹងកើតមាន​ទៀតឬយ៉ាងណា ?៕