ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG Display គ្រោង​វិនិយោគ​ជិត​2​ពាន់​លាន​ដុល្លារ​ផលិត​អេ​ក្រង់​ពត់​បាន

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​បន្ទះ​អេ​ក្រង់ LCD ធំ​បំផុត​របស់​ពិភពលោក LG Display ឱ្យ​ដឹង​ថា ខ្លួន​នឹង​វិនិយោគ ១,៧៥ ពាន់​លាន​ដុល្លារ ដើម្បី​សង់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ថ្មី​នៃ​កញ្ចក់​អេ​ក្រង់​ពត់​បាន OLED សម្រាប់​ប្រើប្រាស់​ក្នុង​ស្មា​ត​ហ្វូ​ន​។

ក្រុមហ៊ុន​ផលិត​បន្ទះ​អេ​ក្រង់ LCD ធំ​បំផុត​របស់​ពិភពលោក LG Display ឱ្យ​ដឹង​ថា ខ្លួន​នឹង​វិនិយោគ ១,៧៥ ពាន់​លាន​ដុល្លារ ដើម្បី​សង់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ថ្មី​នៃ​កញ្ចក់​អេ​ក្រង់​ពត់​បាន OLED សម្រាប់​ប្រើប្រាស់​ក្នុង​ស្មា​ត​ហ្វូ​ន​។ លោក Song Young Kwon ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន LG Display និយាយ​ថា ក្រុមហ៊ុន​នឹង​ចាយ​លុយ ១,៧៥ ពាន់​លាន​ដុល្លារ​ដើម្បី​សង់​ខ្សែ​សង្វា​ក់​ផលិតកម្ម​អេ​ក្រង់ OLED ប្លា​ស្ទិ​ក កម្រិត 6G នៅ​ឯ​រោងចក្រ P9 ភាគ​ខាងជើង​ក្រុង​សេ​អ៊ូ​ល ។

ដោយឡែក​នៅ​ពេល​គម្រោង​វិនិយោគ​បញ្ចប់​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨​ខ្សែ​ផលិតកម្ម​ថ្មី​នឹង​ផលិត​កញ្ចក់​ចំនួន ១៥០០០​បន្ទះ​ក្នុង​១​ខែ​។ ក្រុមហ៊ុន LG Display មាន​ខ្សែ​ផលិត​កម្ម​ផលិត​អេ​ក្រង់​ពត់​បាន OLED កម្រិត ៤,៥G ហើយ​ក្រុមហ៊ុន​នឹង​សាងសង់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ផ្សេង​ទៀត​ក្នុង​កម្រិត 6G ។ ក្រុមហ៊ុន​បាន​ព្យាករ​ថា តម្រូវការ​អេ​ក្រង់ OLED ប្លា​ស្ទិ​ក​នឹង​ហក់​ឡើង​ខ្ពស់​ក្នុង​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ទៀត ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចាប់អារម្មណ៍​ងាក​មក​ប្រើប្រាស់​អេ​ក្រង់ OLED ក្នុង​អាជីវកម្ម​របស់​ពួក​គេ​វិញ​ម្តង ។

ក្រុមហ៊ុន LG Display និង​ដៃគូ​ប្រកួតប្រជែង​ក្នុងស្រុក​គឺ​ក្រុមហ៊ុន Samsung Display គឺជា​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ការ​ផលិត​អេ​ក្រង់ OLED ប្លា​ស្ទិ​ក​ដែល​ភាគច្រើន​នៃ​ពួក​វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ដៃ និង​ប្រើ​ក្នុង​រថយន្ត​ផង​ដែរ ៕