ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្លំ​ចូល​​ហ្វេ​ស​ប៊ុ​ក​គង់ ច័ន្ទ​ស្រី​មុំ បោក​លុយ​បាន​​ជាង១​ពាន់​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ប្រកាស​ពី​ជនខិលខូច​លួច​ចូល​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​បន្លំ​ជា​រូប​នាង​បោកប្រាស់​លុយ​ពី​មិត្តភក្តិ និង​អតិថិជន​របស់​នាង ក្នុង​រយៈពេល​២​ថ្ងៃ​បាន​ប្រមាណ​ជាង​១​ពាន់​ដុល្លារ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ប្រកាស​ពី​ជនខិលខូច​លួច​ចូល​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​បន្លំ​ជា​រូប​នាង​បោកប្រាស់​លុយ​ពី​មិត្តភក្តិ និង​អតិថិជន​របស់​នាង ក្នុង​រយៈពេល​២​ថ្ងៃ​បាន​ប្រមាណ​ជាង​១​ពាន់​ដុល្លារ ។

ជនខិលខូច​នោះ​បាន​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​គង់ ច័ន្ទ​ស្រី​មុំ ជា​បន្តបន្ទាប់​បើ​ទោះបីជា​នាង​ព្យាយាម​ដូរ​លេខ​សម្ងាត់​ជា​ច្រើន​ដង​ក៏​ដោយ ហើយ​ការ​ប្រកាស​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​អតិថិជន និង​មិត្ត​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​កុំ​យល់​ច្រឡំ និង​ប្រុង​ប្រយ័ត្ន ។
តាម​រយៈ​វី​ដេ​អី​ឃ្លី​ប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​គង់ ច័ន្ទ​ស្រី​មុំ ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​នោះ​បាន​បន្លំ​ចូល​ទៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង រួច​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បន្លំ​ធ្វើ​ជា​រូប​នាង ហើយ​ទាក់​ទង់​ទៅ​មិត្តភក្តិ និង​អតិថិជន​របស់​នាង​ដើម្បី​ឲ្យ​ផ្ញើ​ប្រាក់ ។

អតិថិជន​របស់​នាង​មិន​ចាប់អារម្មណ៍​ពី​ករណី​បោក​នេះ​ឡើយ ដោយសារ​ពួក​គាត់​យល់​ថា រូប​នាង​តែងតែ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កមួយ​នេះ ហើយ​មាន​តែ​នាង​មួយ​គត់​ដែល​អាច​ដឹង​ពី​លេខ​សម្ងាត់​ក្នុង​ការ​ប្រើប្រាស់ ។ ដំបូង​ឡើយ​ជន​មិន​ស្គាល់​មុខ​នោះ​ឲ្យ​អតិ​ជន​ម្នាក់​ផ្ញើ​លុយ​ចំនួន​៦០​ដុល្លារ ហើយ​ស្អែក​ឡើង​ផ្ញើ​សារ​ទៅ​អតិថិជន​របស់​នាង​ម្នាក់​ទៀត​ឲ្យ​ផ្ញើ​លុយ​រហូត​ដល់​១.៤៧០​ដុល្លារ និង​បាន​ផ្តាំ​ឲ្យ​ផ្ញើ​លុយ​ទៅ​កាន់​អ្នក​ទីផ្សារ​ថ្មី​របស់​ហាង​នាង​ថែម​ទៀត​ផង ។ រូបភាព​ទាំងនេះ គឺជា​អ្វី​ដែល​ជន​មិន​ស្គាល់​មុខ​នោះ​បាន​ប្រើប្រាស់ ដើម្បី​បោកប្រាស់​បន្លំ​អតិថិជន​ដែល​ធ្លាប់​អីវ៉ាន់​នៅ​ក្នុង​ហាង​របស់​នាង ។

តាម​រយៈ​ការ​បន្លំ​ជា​បន្តបន្ទាប់​នេះ គង់ ច័ន្ទ​ស្រី​មុំ បាន​ផ្តាំផ្ញើ​ទៅ​អតិថិជន​របស់​ខ្លួន​ទាំងអស់​ឈប់​ភាន់ច្រឡំ ហើយ​នាង​នឹង​ផ្លាស់​ប្តូរ​ពី​ប្រព័ន្ធ​ទាក់ទង​ជាមួយ​អតិថិជន​របស់​នាង​ជា​ថ្មី​ឡើង​វិញ ។

គង់ ច័ន្ទ​ស្រី​មុំ នាង​បាន​អំពាវនាវ​ដល់​អតិថិជន​របស់​នាង និង​ប្រិ​យ​មិត្ត​ទាំងអស់​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បិច​បោក​បញ្ឆោត​មួយ​នេះ ព្រោះ​វា​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ឡើយ នៅ​ពេល​ដែល​នាង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ករាប់​ឆ្នាំ​នៅ​តែ​មាន​គេ​លួច​បន្លំ​បាន ប៉ុន្តែ​រឿង​នេះ​នាង​ចាត់​ទុក​ថា​ជា​រឿង​ស៊យ​របស់​នាង​ទៅ​ចុះ ។

គង់ ច័ន្ទ​ស្រី​មុំ បាន​អំពាវនាវ​ដល់​ប្រិ​យ​មិត្ត​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ញើ​សារ​ទៅ​ឲ្យ​ផ្ញើ​ប្រាក់​ខុស​ពី​លេខ​ហាង​របស់​នាង​នោះ​សុំ​កុំ​ធ្វើ​តាម ហើយ​បើ​អាច​ជួយ​ផ្តល់​ព័ត៌មាន​ដល់​រូប​នាង​វិញ​ផង ។

គង់ ច័ន្ទ​ស្រី​មុំ មិន​បាន​លើក​ឡើង​ពី​ការ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​ឲ្យ​អតិថិជន និង​មិត្ត​ក្នុង​ហ្វេ​សបុ​៊​ក​របស់​នាង​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ដែល​បាន​កើតឡើង​នេះ ៕