ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សា​រ​ព័ត៌មាន​​នៅ​​ស្ទឹង​​ត្រែង​ ​ប៊ិះ​បិទ​​ទ្វា​រ​​ចាប់​​​ទាំង​​អស់

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖​ ក្រុម​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​ឈានមុខ​ នៅ​ក្នុង​ប្រទេស​រួម​ជាមួយ​ភ្នាក់ងារ​រាយការណ៍​ទូរទស្សន៍​ផង​នោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា​ ២០១៦ ​បាន​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​ទាក់ទង​សុំ​ព័ត៌មាន​​ពាក់ព័ន្ធ​ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​​តាម​រថយន្ត តែ​ត្រូវ​បាន​ចេញ​មក​វិញ​ ទាំង​ការ​សោកស្តាយ​ ។

ខេត្តស្ទឹងត្រែង ​៖​ ក្រុម​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​ឈានមុខ​ នៅ​ក្នុង​ប្រទេ​ស​រួម​ជាមួយ​ភ្នាក់ងារ​រាយការណ៍​ទូរទស្សន៍​ផង​នោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា​ ២០១៦ ​បាន​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​ទាក់ទង​សុំ​ព័ត៌មាន​​ពាក់ព័ន្ធ​ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​​តាម​រថយន្ត តែ​ត្រូវ​បាន​ចេញ​មក​វិញ​ ទាំង​ការ​សោកស្តាយ​ ។

ប្រភព​ក្រៅ​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា​ រថយន្ត​សាំង​យ៉ុ​ង​ ពណ៌​បៃតងចាស់​មួយ​គ្រឿង ​បាន​ធ្លាក់​ក្នុង​ដែន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ កាល​​ពីយប់ ​(​ចន្លោះ​ថ្ងៃ​ទី​២៩ ​និង​៣០​ កក្កដា​ ២០១៦)​ ខណៈមាន​​ផ្ទុក​ឈើ​ (​មិនដឹង​ជា​ភេទ​ឈើ​អ្វី​)​​ បាន​ចរាច​ណ៍​លើ​ដងផ្លូវ​ នៅ​ខេត្តស្ទឹងត្រែង ក៏​​ត្រូវ​ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។

​អ្ន​ក​សារព័ត៌​មាននៅ​ខេត្តស្ទឹងត្រែង​ បាន​លើ​ក​ជា​ទស្សនៈ​ជាក់ស្តែង​ថា ​រាល់​ការ​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែល​ធ្វើ​ឡើង​ក្រោម​ការ​បង្ក្រាប​របស់​ជំនាញ​ប្រឆាំង​សេដ្ឋកិច្ច​ខុស​ច្បាប់ តែង​មានការ​លាក់លៀម​ មិន​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ ដល់​អ្នក​សារព័ត៌មាន​ពេល​ប្រមូល​ព័ត៌មាន​ ដើម្បី​ចុះ​ផ្សាយ​នោះ​ទេ​ ។

ជាក់ស្តែង​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ កក្កដា ​២០១៦ នេះ ​ក្រុម​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​រួម​មាន​កោះ​សន្តិភាព រស្មី​កម្ពុជា កម្ពុជា​ថ្មី ភ្នាក់ងារ​រាយ​ការណ៍​ទូរទស្សន៍ NTV និង MSJ TV បាន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដោយ​បាន​​ទំនាក់ទំនង​ទៅ​លោក​សាន់ និមល ស្នង​ការ​រង​ទទួល​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ក្នុង​គោលបំណង​សុំ​ព័ត៌មាន​ផ្សាយ​អំពី​គុណ​ស​ម្ប​តិ្ត​​នៃ​ការ​អនុវត្ត​ច្បាប់​របស់​កា​រិ​យា​​ជំនាញ​សាមី ។

តែ​ជា​ការ​សោកស្តាយ​គុណ​ស​ម្ប​តិ្ត​នោះ​ មិន​ត្រូវ​បាន​ឱ្យ​អ្នក​សារព័ត៌មាន​​លាត​ត្រដាង​ឡើយ ដោយសារ​លោកផាត ផា​ន់​ណា នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​បន្ទរ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន​ថា​ «​អ្នកកាសែត​មក​រញ៉េរញ៉ៃ​អី​ច្រើន​ម្ល៉េះ ​ធ្វើ​តែ​ស្នងការ​​ជា​ផ្ទះ​​របស់​ខ្លួន ​ចេញ-ចូល​ស្រេច​ចិត្ត ចេញ​ឱ្យ​​អស់​ភ្លាម​ បើ​មិន​ចេញ​ បិទទ្វារ​​ចាប់​អ្នកកាសែត​ឱ្យ​​ផ្អើល​ម្តង» ។

ជាមួយ​ហេតុ​ការណ៍ ​ក្រោយ​ក្រុម​សារព័ត៌មាន​ទំនាក់ទំនង​ទៅ​លោកស្នងការ​រង​រួច​មក​ហើយ ​លោក​បាន​ប្រាប់​វិញ​ថា ​រង់​ចាំ​សិន​លោក​​កំពុងធ្វើការ​សិន​នោះ​ ក្រុម​អ្នក​សារព័ត៌មាន​មិន​បាន ​ធ្វើ​អ្វី​ខុស​ពី​ក្រមសីលធម៌​​ដែរ ដោយ​ផ្តល់​ឱស​ឲ្យ​ជំនាញ​អនុវត្ត​ច្បាប់​ចប់​សព្វ​គ្រប់​ទៅ​តាម​​តួនាទី​ ។

​អង្គ​ការ​សង្គម​ស៊ី​វិល ​បាន​លើក​ឡើង​ថា​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​រឿង​មួយ​សំខាន់ ​ដើម្បី​បាន​ឱ្យ​​សង្គម​ទាំងមូល​បានដឹង​ អំពី​អ្វី​ដែល​កើតឡើង​ ហើយក៏​​មិន​មាន​អ្វី ​ដែល​ត្រូវ​លាក់កំបាំង​នោះ​ដែរ ។ បើ​គ្រាន់តែ​ជា​ការ​ទៅ​យក​ព័ត៌មាន​ ដើម្បី​ផ្សព្វផ្សាយ ​គឺ​វា​ពុំ​មាន​អ្វី​ដែល​ជា​កំហុស​ខុសឆ្គង​ រហូត​ដល់​ចាប់ចង​នោះ​ដែរ ។ ហើយ​ប្រសិនជា​បុ​គ្ក​ល ​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​នោះ​ ប្រើ​ពាក្យ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ គឺ​ខុស​ទាំងស្រុង ។

ប្រ​សិន​គាត់​មិន​ពេញចិត្ត​ផ្តល់​ព័ត៌មាន ​គាត់​អាច​ប្រើប្រាស់​ពាក្យ​សមរម្យ​ឱ្យ​​មាន​សីលធម៌​​ជា​មន្ត្រី​នគរបាល​ជាតិ ហើយ​ក្រសួង​មហាផ្ទៃ​ ក៏​បាន​បង្រៀន​អំពី​សីលធម៌​ ក្នុង​ការ​ដឹកនាំ​គេ​ដែរ​ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ​ កោះសន្តិភាព​​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក​ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ លោក​​កំពុង​ជាប់​ភារ​កិច្ច​ចុះ​តាម​ស្រុក​ និងឱ្យ​​ទាក់ទង​ទៅ​លោ​ក​សាន់ និមល ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេ​ដ​កិច្ច​ដែល​ជា​​ជំនាញ ​។

លោក​សាន់ និមល ស្នងការ​ង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ កោះសន្តិភាព​បាន​ទំនាក់​ទំ​នង​ ​តែ​លោក​មិន​បាន​​ឆ្លើយ​តប​អ្វី​ទេ ។

ការ​​បង្ក្រាប​រថ​យន្ត​ដឹកឈើ​ខាងលើ​នេះ ​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១៦​ ថា ​មិន​មាន​អ្នក​ណា​រាយការណ៍​ជូន​លោក​​អំពី​ករណី​បង្ក្រាប​នោះ​ទេ​ ។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​លោក​សុខ សេ​ដា បាន​ប្រាប់​ឱ្យ​ដឹង​នា​​រសៀល​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១៦ ​នេះ​ថា ​ចំពោះ​ករណី​រថយន្ត​ដឹកឈើ​ ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​នោះ​ មិន​ទាន់​បញ្ជូន​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ ៕