ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​​​ហើយ ! បុរស​ដែល​ត្រូវឃាតករសម្លា.ប់ចោល​កណ្តាល​​វាល​​ស្រែ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​​ម្នាក់​​ដែល​ត្រូវ​ឃាតករ​សម្លា.ប់​យក​ទៅ​ប្លុង​ចោល​ នៅ​កណ្តាល​វាលស្រែ​ខាងលិច​ភូមិ​ឆេះ​​ចាន ឃុំ​​​​​ស្វា​លើ ខេត្ត​សៀមរាប ត្រូវ​​​កម្លាំង​​សមត្ថកិច្ច​​ធ្វើការ​ស្រាវជ្រាវ​រហូត​ស្គាល់​​​​អត្តសញ្ញាណ​​រក​ក្រុមគ្រួសារ​ឃើញ​ហើយ ​កាលពី​​ថ្ងៃ​ទី​២៩ កក្កដា ​២០១៦ ​​។

ខេត្តសៀមរាប ៖ បុរស​​ម្នាក់​​ដែល​ត្រូវ​ឃាតករ​សម្លាប់​យក​ទៅ​ប្លុង​ចោល​ នៅ​កណ្តាល​វាលស្រែ​ខាងលិច​ភូមិ​ឆេះ​​ចាន ឃុំ​​​​​ស្វា​លើ ខេត្ត​សៀមរាប ត្រូវ​​​កម្លាំង​​សមត្ថកិច្ច​​ធ្វើការ​ស្រាវជ្រាវ​រហូត​ស្គាល់​​​​អត្តសញ្ញាណ​​រក​ក្រុមគ្រួសារ​ឃើញ​ហើយ ​កាលពី​​ថ្ងៃ​ទី​២៩ កក្កដា ​២០១៦ ​​។ ឃាតកម្មទៀតហើយ ! បោះចោល​សព​កណ្តាល​​វាល​ស្រែ

​ជន​រង​គ្រោះ​​​មាន​​ឈ្មោះ​អៀម រ៉ា​មី ​អាយុ​២៧​ឆ្នាំ ​​ជាអ្នក​រត់​​ម៉ូតូឌុប មានទីលំ​​នៅ​ភូមិ​គោល ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀម​រាប​ ​មាន​ប្រពន្ធ​ឈ្មោះមាំ សុ​ផុ​ន អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​ជាមួយ​ប្តី​ ។

បើ​តាម​ការ​រៀបរាប់​ស្ត្រី​​ជា​ប្រពន្ធ​​ថា ប្តី​របស់​គាត់​​បាន​ចេញពីផ្ទះ​ទៅ​រត់​ម៉ូតូ​ តាំងពី​​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៩ ​ទើប​​​ទទួល​​​ដំណឹង​ថា ប្តី​គាត់ត្រូវគេប្រទះ​ឃើញ​​​​ស្លាប់​នៅ​វាលស្រែ​ទៅវិញ​ ។​​ ​​

បច្ចុប្បន្ន សាក​សព​ជន​រង​គ្រោះ​ដែល​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ត្រាង​​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​បូជាក្នុង​វត្ត​ខាងលើ ​ហើយ​យក​ឆ្អឹង​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​វិញ ​។