ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​លេចធ្លោ​​នៅ​កម្ពុជា​ចាប់ផ្តើម​ជ្រើសរើស​និស្សិត​​ចូល​រៀន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) ដែល​ជា​សាកលវិទ្យាល័យ​ដែល​មានគុណ​ភាព​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ផ្តល់​នូវ​ការ​អប់រំ​បែប​អា​មេ​រិ​ក ​។

រាជធានី​ភ្នំពេញ ​៖ សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) ដែល​ជា​សាកលវិទ្យាល័យ​ដែល​មានគុណ​ភាព​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ផ្តល់​នូវ​ការ​អប់រំ​បែប​អា​មេ​រិ​ក ​។

អ្វី​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​សិស្សានុសិស្ស និង​អាណាព្យាបាល កាន់តែ​ខ្លាំង គឺ​ក្នុង​ពេល​ថ្មី​ៗ​នេះ AUPP បាន​ចុះហត្ថលេខា​លើ ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ ស្តី​ពី​កម្មវិធី​សិក្សា​សញ្ញាបត្រ​ពីរ (Dual Degree Program) ជាមួយ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក គឺ​សាកល​វិទ្យា ល័យ​រដ្ឋ​ហ្វ​ត ហេ​។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ និស្សិត AUPP ទាំងអស់​នឹង​ទទួល​បាន​សញ្ញាបត្រ​ពីរ បន្ទាប់​ពី​ការ បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ដែល​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ដោយ​សាកលវិទ្យាល័យ​រដ្ឋ ហ្វ​ត ហេ នៅ​សហរដ្ឋអាមេរិក​។ និស្សិត​ក៏​អាច​ជ្រើសរើស បញ្ចប់​ការ​សិក្សា​ទាំង​បួន​ឆ្នាំ​នៅ AUPP ក៏​បាន ឬ​ទៅ សិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត ហេ មួយ​ឆមាស ឬ ពីរ​ឆមាស ​ក៏​បាន​។ លក្ខណៈ​ពិសេស​នេះ​ហើយ ធ្វើ​ឱ្យ AUPP កាន់តែ​មាន​ភាព​លេចធ្លោ​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​អាស៊ី​អាគេ្នយ៍​។

ជាមួយ​គ្នា​នេះ​ដែរ AUPP មាន​កិត្តិយស​ជូនដំណឹង​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស ឱ្យ​បាន​ជ្រាប​ថា AUPP បាន​ចាប់ផ្តើម​ជ្រើសរើស​និស្សិត​ឱ្យ​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​២០១៦/២០១៧​ហើយ​។ ដោយសារ​ចំនួន​និស្សិត ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​រៀន សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​មាន​កំណត់ សូម​សិស្សានុសិស្ស​ដែល​មាន​បំណង បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ AUPP ប្រញាប់​មក​ដាក់​ពាក្យ​ចូល​រៀន​ឱ្យ​បាន​រួសរាន់​ឡើង​ឬ​ក៏​អាច​មក​ទទួល ព័ត៌មាន​បន្ថែម​ពី​ការ​ដាក់​ពាក្យ​ចូល​ពី​សាកលវិទ្យាល័យ​ផ្ទាល់ ។

AUPP ក៏​សូម​ជូនដំណឹង​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល​ទាំងអស់​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ថា សាកល​វិទ្យា ល័យ បាន​បញ្ចប់​ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេ រិ​ក លើ​កម្មវិធី​សិក្សា​សញ្ញា​បត្រ​ពីរ (Dual Degree Program) នេះ​ផង​ដែរ​។ AUPP គ្រោង​នឹង​ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ​៕