ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​យល់! មិន​ដឹង​​ជា​គេ​​​​បើក​​របៀប​​ម៉េច​ រួច​​​អាងតែ​​​រត់​

7 ឆ្នាំ មុន

ខេត្តកំពត ៖ តូប​លក់ដូរ​របស់​ពលរដ្ឋ​ចំនួន​២​ខ្នង និង​ម៉ូតូ​សេ​១០០​កូរ៉េ​១​គ្រឿង​បាន​ត្រូវ​ខូចខាត និង​កុមារ​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ត្រូវ​រថយន្ត​ធុន​យី​ឌុ​ប​ដឹក​ធ្យូងថ្ម​មួយ​គ្រឿង​ចេញពី​ខេត្ត​ព្រះ​ស៊ី​ហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៣ ជ្រុល​ចង្កូត​ទៅ​បុក កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ។

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា មុន​កើតហេតុ​មាន​រថយន្ត​ធុន​យី​ឌុ​ប​ពណ៌​ខៀវ ដឹក​ធ្យូងថ្ម​២​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​ខាងក្រោយ​បាន​ជែង​រថយន្ត​ខាង​មុខ​ ក៏​ស្រាប់តែ​វាក់​នឹង​រថយន្ត​ទួ​រី​ស​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ទើប​រថយន្ត​ដែល​ជែង​នោះ​បួង​ចង្កូត​គេច​ពី​រថយន្ត​ទួ​រី​ស ។

ស្ថិត​ក្នុង​សភាព​បែប​នេះ ក៏​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ ហើយ​ជ្រុល​ទៅ​បុក​តូប​លក់ដូរ​ពីរ​ខ្នង​នៅ​មុខ​ផ្ទះ​ពលរដ្ឋ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ស្រី​៣​នាក់​ដែល​កំពុង​អង្គុយ​លេង​ក្នុង​តូប​ខ្ទាត​ចេញ​ផុត​ពីមុខ​រថយន្ត​រង​របួសធ្ងន់​ម្នាក់ និង ស្រាល​២​នាក់ និង​កិន​ម៉ូតូ​ធុន​សេ​១០០​កូ​រ៉​១​គ្រឿង​របស់​ម្ចាស់​តូប​ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​ខូចខាត​ទាំងស្រុង ។

កុមារ​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេ​រត្ត​ពីរ​នាក់ និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​​ម្នាក់ ចំណែក​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ក្រោយ​កើតហេតុ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មួ​យ​គ្រឿង​នេះ​ពាក់​លេខភ្នំពេញ 3A-6697 ។

កុមារ​រង​គ្រោះ​ទាំង​បី​នាក់​មាន ១-​ឈ្មោះ​អឿ​ន សិលា ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសធ្ងន់ ២-​ឈ្មោះ អឿ​ន និរតី ភេទ​ស្រី អាយុ​៨​ឆ្នាំ (​បងប្អូន​បង្កើត​) របួសស្រាល និង​៣-​ឈ្មោះ​នាង ប៊ូ​លាន  ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសស្រាល ទាំង​បី​នាក់​រស់នៅ​ក្នុងភូមិ-ឃុំកើត​ហេតុ​ខាងលើ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​គ្រោះថ្នាក់​នេះ រថយន្ត​បាន​ដាច់​កង់​មុខ​ទាំង​សងខាង ៕