ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលាកិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចៀសវាង ការ​យកពន្ធ​ត្រួត​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បើក​សិក្ខាសាលា​ស្តី​ពី គោលការណ៍​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា (Double Taxation Agreement – DTA) រវាង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បើក​សិក្ខាសាលា​ស្តី​ពី គោលការណ៍​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា (Double Taxation Agreement – DTA) រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​ដៃគូ ព្រមទាំង​កិច្ចព្រមព្រៀង DTA រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដា​ក្រោម​ម​អធិបតីភាព​លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី អគ្គនាយករង លោក​ប្រធាន អនុប្រធាន​នាយកដ្ឋាន​ថ្នាក់​កណ្តាល លោក​ប្រធាន អនុប្រធាន​សាខា​ខេត្ត ខណ្ឌ និង​មន្ត្រី​ពន្ធដារ​ជា​ច្រើន​រូប​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​មាន​ប្រសាសន៍​ថា  កម្ពុជា​ត្រូវ​តាម​ឱ្យទាន់​នូវ​បរិបទ​បច្ចុប្បន្ន​នៃ​បំរែបំរួល​គោលនយោបាយ និង​បរិយាកាស​ពន្ធ​អន្តរជាតិ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជា​ពិសេស​ស្ថិត​ក្នុង​បរិការណ៍​នៃ​សម្មាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែល​តម្រូវ​ឱ្យ​មាន​យន្តការ​មួយ​ចំនួន​ពាក់ព័ន្ធ​វិស័យ​ពន្ធ​អន្តរជាតិ សំដៅ​ផ្តល់​នូវ​ទំនុកចិត្ត ការ​គាំពារ និង​ជម្រុញ​ការ​វិនិយោគ​ក្នុង​តំបន់​។ ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​ទាំងអស់​ក្នុង​សិក្ខាសាលា​ថ្ងៃនេះ ជា​សក្ខីកម្ម​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព និង​ពង្រឹង​ការ​យល់​ដឹង​បន្ថែម​អំពី វិស័យ​ពន្ធ​អន្តរជាតិ ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​ស្តី DTA រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​ដៃគូ ជា​ពិសេស​គឺ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់លាស់​អំពី​កិច្ចព្រមព្រៀង DTA រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី ដែល​ទើប​ចុះហត្ថលេខា​ថ្មី​ៗ​នេះ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ដោយ​រលូន​នា​ពេល​ខាង​មុខ​។

ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជា​ហត្ថលេខី ដូច​ជា​ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ទ្វេភាគី លុប​បំបាត់​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​កំណត់​សិទ្ធិ​យកពន្ធ កំណើន​មូលដ្ឋាន​ពន្ធ​តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់ លំហូរ​មូលធន ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ជំនាញ​ពី​បរទេស ការ​ការពារ​និវាស​ន​ជន​ពី​ប្រព្រឹត្ត​កម្ម​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ និង​ការ​ការពារ​ចំណូល​ពន្ធ​ក្នុងស្រុក​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​គេចវេស​ពន្ធ​។ ម្យ៉ាងវិញទៀត កា​រស​ម្រ​ច​បាន​នូវ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ប្រទេស​ជា​ដៃគូ ធ្វើ​ឡើង​ស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន​។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ខិតខំ​កសាង​នូវ​គំរូ DTA កម្ពុជា ដែល​មាន​លក្ខណៈ​សម​ស្រប​ទៅ​នឹង​បរិយាកាស​ប្រព័ន្ធ​ពន្ធដារ និង​ច្បាប់​ស្តី​ពី​សារពើពន្ធ​នៃ​ប្រទេស​កម្ពុជា ដោយ​មាន​ធាតុ​ផ្សំ​មក​ពី OECD Model, UN Model, ASEAN Model និង​គំរូ​កិច្ចព្រមព្រៀង​ប្រទេស​មួយ​ចំនួន ដែល​មាន​ស្ថានភាព​ពន្ធ និង​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​នឹង​កម្ពុជា  ដែល​ធ្វើ​ឡើង​ដោយ​មានការ​ពិចារណា និង​យក​មូលដ្ឋាន​ប្រយោជន៍​ជាតិ​ជា​ធំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង DTA ដែល​នេះ​ជា​កិច្ចព្រមព្រៀង​ដំបូង​បង្អស់​ត្រូវ​បាន​ចុះហត្ថលេខា ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ចំណោម​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។ លើស​ពី​នេះ​ទៅ​ទៀត​កម្ពុជា​បាន​និង​កំពុងធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង DTA ជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​អាស៊ី​ជា​ដៃគូ​មួយ​ចំនួន​ទៀត​។

លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​សង្កត់ធ្ងន់​ថា សិក្ខាសាលា​នា​ថ្ងៃនេះ​រៀបចំ​ឡើង​ដោយ​ផ្តោត​សំខាន់​លើ ទស្សនាទាន ទិដ្ឋភាព​ទូទៅ គោលការណ៍​សំខាន់​ៗ និង​ធ្វើការ​ប្រៀបធៀប​រវាង​គំរូ​កិច្ចព្រមព្រៀង DTA របស់​កម្ពុជា ជាមួយ​គំរូ​ស្តង់ដារ​អន្តរជាតិ​រួម​មាន គំរូ OECD និង UN ព្រមទាំង​ពន្យល់​បកស្រាយ​លម្អិត​អំពី​កិច្ចព្រមព្រៀង DTA រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី ៕