ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រទេះដឹក​សាច់​មាន់​ខូចគុណភាព ដែល​នាំ​ចូល​ពី​ថៃ

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឃាត់​រទេះ​១​គ្រឿង​ដឹក​សាច់​មាន់​ខូចគុណភាព ដែល​បង្កប់​ក្រោម​ត្រី​ប្រា​នាំ​ចូល​ពី​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែកក្កដា ឆ្នាំ​២០១៦

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឃាត់​រទេះ​១​គ្រឿង​ដឹក​សាច់​មាន់​ខូចគុណភាព ដែល​បង្កប់​ក្រោម​ត្រី​ប្រា​នាំ​ចូល​ពី​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់​រទេះ​១​គ្រឿង​ដែល​លួច​បង្កប់​សាច់​មាន់​ខូចគុណភាព គឺ​មន្ត្រី​កាំកុងត្រូល​បាន​ស្រាវជ្រាវ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​សាច់​មាន់​មាន​ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម​ដែល​ដាក់​បង្កប់​ក្រោម​ត្រី​ប្រា​បាត​រទេះ​។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រទេះដឹក​សាច់​មាន់​ខូចគុណភាព​បាន​នាំ​យក​មក​ស្នាក់​ការ​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​ម្ចាស់​រទេះ រក​ម្ចាស់​ទំនិញ និង​ចាត់ការ​តាម​ច្បាប់​។ តែ​រយៈពេល​កន្លង​មក នៅ​ពេល​ឃាត់​គឺ​អ្នក​អូស​រទេះ​ជា​អ្នក​កាង​ទំនិញ និង​ជ្រែ​ទំនិញ ឃាត់​បាន​តែ​អ្នក​អូស​រទេះ​ធ្វើ​កិច្ចសន្យា​ណែនាំ និង​សាច់​មាន់​ខូចគុណភាព​ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម ទៅ​ដុត​កម្ទេច​ចោល​ប៉ុណ្ណោះ​៕