ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន់ចិត្ត​នឹង​ម្ដាយ​បែងចែក​កេរ ផឹក​ថ្នាំពុល​សម្លា.ប់​ខ្លួន

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មំ ៖ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយនឹង​ម្តាយ ក៏​តូចចិត្ត​ពេក​បាន​សម្រេចចិត្ត​គិត​ខ្លីរ​ត់ទៅ​ផឹកថ្នាំ​កណ្តៀរ នៅ​ក្រោម​ដើម​គ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០០​ម៉ែត្រ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ម៉ោង​១០​នាទី​

ខេត្ត​ត្បូងឃ្មំ ៖ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយនឹង​ម្តាយ ក៏​តូចចិត្ត​ពេក​បាន​សម្រេចចិត្ត​គិត​ខ្លីរ​ត់ទៅ​ផឹកថ្នាំ​កណ្តៀរ នៅ​ក្រោម​ដើម​គ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០០​ម៉ែត្រ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ កក្កដា ២០១៦ នៅ​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ តែ​មិន​បាន​ស្លាប់​ភ្លាម​ៗ​នោះ​ទេ​។ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​គិត​ខ្លី​នោះ​ឈ្មោះ ភួង ច​ន្ថា ហៅ​ណេ​ម ភេទ​ស្រី អាយុ ៣១​ឆ្នាំ ប្តី​ឈ្មោះ សំ​អុ​ន អាយុ​៣៧​ឆ្នាំ ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​ដោយ​ផឹកថ្នាំ​បំពុល​សត្វ​កណ្តៀរ ដោយសារ​តែ​បាន​ឈ្លោះប្រកែក​ជាមួយនឹង​ម្តាយបង្កើត រឿង​ទាមទារ​សុំ​ចែក​ដីស្រែ​មិន​បាន​នោះ កាល​ពេល​ព្រឹក​ព្រហាម​ប៉ង​ផឹក​ម្តង​ហើយ តែ​ត្រូវ​បាន​ប្តី​ឃើញ ហើយ​ឃាត់​ទាន់​ពេល​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បាន​ប្រាប់​បន្ត​ថា​លុះ​រហូត​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក ក៏​បាន​ដើរទៅ​ឯ​វាល​ចម្ការ​គ មិន​មាន​មាន​អ្នក​ណា​ឃើញ ក៏​បាន​យក​ថ្នាំ​បំពុល​កណ្តៀរ​មក​ផឹក ឡើង​បែកពពុះមាត់​នូវ​ដង្ហើម​តិច​ៗ បន្ទាប់​មក​ពេល​ដែល​បាត់ ក្រុម​សាច់ញាតិ​រួម​នឹង​ប្តី​បាន​នាំ​គ្នា​ទៅ​តាម​រក​ឃើញ ប្រញាប់​សែង​យក​មក​ផ្ទះ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ តែ​គ្រោះ​អកុសល​នៅ​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ក៏​បាន​ស្លាប់​ដោយសារ​តែ​ជាតិ​ថ្នាំពុល​បាន​ជ្រាប​ពេញ​ខ្លួន​ទៅ​ហើយ សាកសព​ក៏​បាន​ដឹក​យក​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ តាម​ប្រភព​ព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ឈ្លោះ​ជាមួយ​ម្តាយបង្កើត​របស់​ខ្លួន​ឈ្មោះ ឈួ​ន ឆាន អាយុ​៧០​ឆ្នាំ ពី​រឿង​បែងចែក​ដី​កេរ​មរតក​។

ម្តាយ​បាន​ស្តីបន្ទោស​កូន​ជា​ជន​រង​គ្រោះ​ថា កូនពៅ​បាន​ដី​ភូមិ និង​ផ្ទះសម្បែង រួម​និង​ដីស្រែ​ចម្ការ​ប៉ុណ្ណឹង​ហើយ ចង់បាន​អី​ទៀត​អា​ញ់​ទុក​ឲ្យ​បង​ៗ គេ​បាន​សមរម្យ​ខ្លះ​ផង​។ ការ​ឈ្លោះ​ពាក្យ​សម្ដី​បន្តិចបន្តួច​នេះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​អន់ចិត្ត​នឹង​ម្តាយ​ខ្លួន​ថា ម្តាយ​មិន​ស្រឡាញ់​ខ្លួន ក៏​សម្រេចចិត្ត​ទិញ​ថ្នាំ​បំពុល​កណ្តៀរ យក​មក​ផឹក​នៅ​ក្រោម​ដើម​គ ឯ​វាលស្រែ​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ ខាងជើង​ភូមិ​អំពិល​ជ្រុំ​។ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហ​ការណ៍​ជាមួយ​គ្រូពេទ្យ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត ដោយ​ផឹកថ្នាំ​ពុល​ពិតប្រាកដ​មែន មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្សេង​ឡើយ​៕