ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​៦​នាក់ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ចម្រុះ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ចម្រុះ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ ជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ដងផ្លូវ​សាធារណៈ និង​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ពេញ​ក្រុង​សៀមរាប រួច​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ រួច​បញ្ជូន​បន្ត​ទៅ​មណ្ឌល​កែប្រែ​។ ហេតុ​ការណ៍​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ  អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​រួម​មាន ទី​១-​ឈ្មោះ ហ៊ូ​ត យិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ឃាត់ខ្លួន​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦(​អ្នក​ប្រើប្រាស់​) ទី​២-​ឈ្មោះ តៅ សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​អ្នក​ប្រើប្រាស់​) ឃាត់ខ្លួន​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ទី​៣-​ឈ្មោះ ផា​ន ផៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន ឃាត់ខ្លួន​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ (​អ្នក​ប្រើប្រាស់​) រស់នៅ​ភូមិករ​សាំង​រលីង សង្កាត់​សៀមរាប ក្រុង​សៀមរាប ទី​៤-​ឈ្មោះ ឆាយ សុ​ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​៥-​ឈ្មោះ ភ្លឺ ណា​សៀ​ក ជនជាតិ​ឥ​ស្លា​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កាប់​គោ រស់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ទី​៦-​ឈ្មោះ មូ សា​ស្លា​រី ជនជាតិ​ឥ​ស្លា​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កាប់​គោ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង សំណុំរឿង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦៕