ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​បារាយណ៍ ផ្ដល់​អំណោយ​ដល់​ជន​ទី​ទាល់ក្រ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ ក៏​ដូច​ជា​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រួសារ​យុទ្ធ​ជន​ដែល ទៅ​បំពេញភារកិច្ច​នៅ​សមរភូមិ​មុខការ​ពារ​ទឹកដី​តាម​បណ្តោយ​ព្រំប្រទល់​កម្ពុជា​-​ថៃ​ផង​នោះ​

ខេត្តកំពង់ធំ ៖ ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ ក៏​ដូច​ជា​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រួសារ​យុទ្ធ​ជន​ដែល ទៅ​បំពេញភារកិច្ច​នៅ​សមរភូមិ​មុខការ​ពារ​ទឹកដី​តាម​បណ្តោយ​ព្រំប្រទល់​កម្ពុជា​-​ថៃ​ផង​នោះ​។ ក្រុម​គ្រួសារ​ក្រីក្រ​ស្ត្រី​មេម៉ាយ​៣​នាក់​បងប្អូន​បង្កើត​ស្ម័គ្រ​មេត្រី​យកប្តី​រួម​គ្នា​តែ​មួយ​រស់នៅ​ក្នុងផ្ទះ​តូច​មួយ បង្កើត​បានកូន​ប្រុស ស្រី​ចំនួន​១៤​នាក់ ស្រី​២​នាក់ រស់​ក្នុងភូមិ​ត្រពាំង​ខ្ល​ង ឃុំ​ច្រនាង ស្រុក​បារាយណ៍ ខេត្ត
កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​ទទួល​អំណោយ​។

លោក ហាក់​ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍​ប្រាប់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទាល់​ក្រ​៣​នាក់​បងប្អូន​បង្កើត​បាន​ស្ម័គ្រ​មេត្រី​យកប្តី​រួម​គ្នា​តែ​មួយ​រស់នៅ​ក្នុងផ្ទះ​តូច​១​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​១៤​នាក់ ដែល​មាន​ប្តី​ឈ្មោះ អ៊ឹម អូរ (​ស្លាប់​) ចំណែក​បងប្អូន​ទាំង​៣​រួម​មាន​ទី​១.​ឈ្មោះ អ៊ិ​ន គៀង អាយុ​៤៩​ឆ្នាំ ទី​២.​ឈ្មោះ អ៊ិ​ន យឿ អាយុ​៤៧​ឆ្នាំ និង​ទី​៣.​ឈ្មោះ អ៊ិ​ន យី​ម អាយុ​៤៥​ឆ្នាំ ទើបតែ​ស្លាប់ ។ នេះ​ជា​អំណោយ​លើក​ទី​៣ រួម​មាន​អង្ករ​៥០​គីឡូ មី​២​កេះ ទឹកបរិសុទ្ធ​២​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ  នំ​២​ថង់ និង​ថវិកា​២០​ម៉ឺន​រៀល​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​រូប​លោក និង​សហការី​ក៏​បាន​នាំ​យក​នូវ​អំណោយ​ទៅ​ជូន​ដល់​គ្រួសារ​កងទ័ព ដែល​ត្រូវ​ទៅ​បំពេញ​បេស​កម្ម​ការពារ​បូរណៈភាព​ទឹកដី​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​៣​គ្រួសារ​ដោយ​ក្នុង​១​គ្រួ
សារ​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម មី​២​កេះ ទឹកបរិសុទ្ធ​២​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ  ត្រីខ​១​យួរ សា​រ៉ុ​ង​១ អាវយឺត​១ និង​ថវិកា​១០​ម៉ឺន​រៀល និង​បាន​បន្តដំណើរ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​យុវជន​ឈ្មោះ ម៉ិ​ល ឈី​ន អាយុ​២៩​ឆ្នាំ ដែល​ជួប​នូវ​ឧប្បត្តិហេតុ​ស្លាប់​ដោយសារ​រន្ទះបាញ់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ២០១៦ ខណៈ​រូបគេ​ដេញគោ​មក​ផ្ទះ​ដល់​ចំណុច​ក្រៅ​ភូមិ​ត្រពាំង​ខ្ល​ង ឃុំ​ច្រនាង ស្រុក​បារាយណ៍ ជា​សម្ភារ​សរុប​ជា​ប្រាក់​៣៥​ម៉ឺន​រៀល​៕