ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ទ្រី ភាព បង្កើត​ក្រុមហ៊ុន​ប្រេង​នៅ​ជាយ​ដែន

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ច្រក​អានសេះ នឹង​ប្រែ​ក្លាយជា​ច្រក​នាំ​ចូល​ប្រេងសាំង​ធំ​មួយ​របស់​ខេត្តព្រះវិហារ ពី​ប្រទេស​ថៃ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​តាម​តម្រូវការ

ខេត្តព្រះវិហារ ៖ ច្រក​អានសេះ នឹង​ប្រែ​ក្លាយជា​ច្រក​នាំ​ចូល​ប្រេងសាំង​ធំ​មួយ​របស់​ខេត្តព្រះវិហារ ពី​ប្រទេស​ថៃ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​តាម​តម្រូវការ នឹង​អាច​បន្ត​ចែកចាយ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​សមរម្យ​ជាង​ប្រេងសាំង​ដទៃ ។

ថ្លែង​ក្នុង​ឱកាស​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​មណ្ឌល​សន្និធិ (​ពោង​ស្តុក​) ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន ប៉ា ប៉ា ភេ​ត​ត្រូ​លៀម នៅ​ជាប់ជើង​ភ្នំ​ដងរែក ច្រក​ទ្វារ​អានសេះ ព្រំប្រទល់​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ នេះ លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ប៉ា​ប៉ា ភេ​ត​ត្រូ​លៀម នឹង​ជា​អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នាំ​ប្រេងសាំង​ថ្មី​មួយ​ដែល​ទើបតែ​បង្កើត​ឡើង​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេងសាំង​ប្រទេស​ថៃ ដែល​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ខេត្តព្រះវិហារ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា តាម​រយៈ​រថយន្ត​ធំ​ៗ​របស់​ក្រុមហ៊ុន​ផ្ទាល់​ជា​ច្រើន​គ្រឿង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​តម្រូវការ និង​មាន​តម្លៃ​សមរម្យ ។

លោក អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្តព្រះវិហារ បាន​ចាត់​ទុក​ថា ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​តាម​បន្ទាត់​ព្រំដែន វា​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​តែ​ម្តង ជាក់ស្តែង​ដូច​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ផ្ទាល់​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ផ្ទាល់ នឹង​បាន​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​មាន​សភាព​ស្ងាត់ជ្រងំ​ឲ្យ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច និង​មាន​ភាព​អ៊ូអរ​នៅ​តាម​តំបន់​ព្រំដែន ។