ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​រុ​ស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​នៅ​សមុទ្រ​ចិន​ខាងត្បូង

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា លោក YANG YUJUN អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា ចិន និង​រុ​ស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នា​ខែកញ្ញា​ខាង​មុខ​នេះ ។

យោង​តាម​ស៊ី​ន​ហួ​ថា លោក YANG YUJUN អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា ចិន និង​រុ​ស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នា​ខែកញ្ញា​ខាង​មុខ​នេះ ។

លោក YANG និយាយ​ថា សមយុទ្ធ​នេះ​មាន​រហស្សនាម​ថា JOINT SEA 2016 គឺជា​លទ្ធផល​នៃ​កុង​សង់​ស៊ុ​ល​រវាង​ភាគី​ទាំង​២​។ ធ្វើ​ក្នុង​សមុទ្រ និង​លើគោក​សមយុទ្ធ​នេះ​ជា​ប្រតិបត្តិការ​ទម្លាប់​មួយ​រវាង​ចិន និង​រុ​ស្ស៊ី ។ សមយុទ្ធ​មាន​ទិស​ដៅ​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សាកល​រវាង​ចិន និង​រុ​ស្ស៊ី ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​មិត្តភាព រវាង​កងទ័ព​ទាំង​២ ហើយ​ពង្រឹង​សមភាព​របស់​កង​ម៉ា​រី​ន​នៃ​ប្រទេស​ទាំង​២ ក្នុង​ការ​ប្រឈម​មុខ​រួម​ចំពោះ​ការ​គំរាមកំហែង​ដល់​សន្តិសុខ​សមុទ្រ ។

ការ​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​រួម​នេះ​ធ្វើ​ឡើង​២​ស​ប្តា​ហ៍ បន្ទាប់​ពី​តុលាការ​ម​ជ្ឈ​ត្ត​ការ​ក្រុង​ឡា​អេ ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វ៊ី​លី​ពី​ន ដែល​សេចក្តីសម្រេច​នោះ​ត្រូវ​ចិន​មិន​ទទួលស្គាល់​ចាត់ទុកជា​មោឃៈ​មក ។

ចិន និង​រុ​ស្ស៊ី​រក្សា​ទំនាក់ទំនង​យោធា និង​ការទូត​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដោយ​ជា​រឿយ​ៗ​ប្រឆាំង​នឹង​ពួក​លោក​ខាងលិច ពិសេស​សហរដ្ឋ​អា​េ​ម​រិ​ក ហើយ​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​២ លោក​ស៊ី ជី​ន​ពីង និង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន មាន​ភាព​ជិត​ស្និទ្ធ​គ្នា​បំផុត ៕