ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន ច​ន្ថា ជួប​ថៃ និង​មា​ជ សុខ​រ៉ា ជួប​ឡាវ​លើក​នេះ​សង្ឃឹម​រកបាន​3​ពិន្ទុ​ដូច​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ សង្ឃឹម​រកបាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា ពេល​ជួប​កីឡាករ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​

រាជធានី​ភ្នំពេញ ៖ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ សង្ឃឹម​រកបាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា ពេល​ជួប​កីឡាករ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC នា​ថ្ងៃ​សៅរ៍ ទី​៣០ កក្កដា នេះ ។

កន ច​ន្ថា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Darki Sor.Viravan ខណៈ​មា​ជ សុខ​រ៉ា ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ Chan Chai ។ កន ច​ន្ថា ប្រកួត​បាន​២​លើក​ឈ្នះ​១​ចាញ់​១ មាន​៤​ពិន្ទុ ចំណែក​មា​ជ សុខ​រ៉ា ប្រកួត​បាន​២​លើក​ដូច​គ្នា​ឈ្នះ​ទាំង​២​លើក ។ ទោះបី​យា​៉​ង​ណា កន ច​ន្ថា មាន​សង្ឃឹមថា អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត ដោយ​សារ​យោង​លើ​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​១០៨​ដង ឈ្នះ​៨៣​ដង ចាញ់​២៥​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៣៥​ដង ។ រីឯ​កីឡាករ​ថៃ​Darki Sor Viravan ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៨៣​ដង​ឈ្នះ​៦២​ដង ចាញ់​១៦​ដង ស្មើ​៥​ដង តិច​ជាង​កីឡាករ​កម្ពុជា ។ ប៉ុន្តែ​កីឡាករ​កម្ពុជា​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ ព្រោះ​កីឡាករ​ថៃ​រូប​នេះ មិនមែន​ជា​ជើង​អន់​នោះ​ទេ ។

ចំណែក​មា​ជ សុខ​រ៉ា ទោះបីជា​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ឡាវ Chan Chai ក៏​គេ​នៅ​តែ​មាន​សង្ឃឹមថា​ ឈ្នះ​ដែរ ដោយសារ​កីឡាករ​រូប​នេះ​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​សម្រេច​គោលដៅ ។ មា​ជ សុខ​រ៉ា ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៣០​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​២៤​ដង ចាញ់​១​ដង ស្មើ​៥​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ខណៈ​កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​បាន​រហូត ដល់​ទៅ​៨៦​ដង ឈ្នះ​៦០​ដង ចាញ់​២៣​ដង និង​ស្មើ​៣​ដង ច្រើន​ជាង​កីឡាករ​កម្ពុជា​ជាង​ពាក់កណ្តាល ។ ចាំ​មើល មា​ជ សុខ​រ៉ាអាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ដោយ​របៀប​ណា ខណៈ​កីឡាករ​ឡាវ ត្រូវ​គេ​មើលឃើញ​ថា មាន​សមត្ថភាព​ពិបាក​ផ្តួល​អីុចឹ​ង​នោះ​។

ក្រៅពី​គូ​ដណ្តើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ផង​ដែរ ដូច​ជា​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ គុន សំណង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

ដោយឡែក នៅ​ថ្ងៃអាទិត្យ ទី​៣១ កក្កដា នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ដដែល​នេះ ​ក៏​មានការ​ប្រកួត​ប្រដាល់​ដើម្បី​កំដរ​អារម្មណ៍ទស្សនិកជន​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍​ផង​ដែរ​។ ចំណែក​សមាសភាព​កីឡាករ​ដែល​ចូលរួម​ប្រកួត​មាន​កីឡាករ ឈិ​ន វ​ណ្ណី មក​ពី​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ម៉ៅ ប៉ោក មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ កីឡាករ សុខ កាន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។ កីឡាករ អម ខេ​ម មក​ពី​ក្លិប​អរុណរះ​ប្រកួត​ជាមួយ​កីឡាករ លី ហ៊ា​ង មក​ពី​ក្លិប​កុមារ​ទេព ។ កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ លី​ន វី​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ។ កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ម៉​ន លី​ហួរ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក និង​កីឡាករ លី​ន គឹ​ម​ផៃ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ឃឿ​ន រិ​ទ្ធី មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ៕