ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​ពេក ! ទៅ​គ្មាន​ថ្ងៃ​ត្រឡប់ ចោល​ប្រពន្ធ​និង​កូន​៧​នាក់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ខ្លាំង​ពេក បាន​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ស្រវឹង​ខួប​រហូត​គិត​ខ្លី​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃា.ត​ចោល​ប្រពន្ធ និង​កូន​៧​នាក់​ឲ្យ​នៅ​កំព្រា​ឯកា

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ខ្លាំង​ពេក បាន​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ស្រវឹង​ខួប​រហូត​គិត​ខ្លី​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ចោល​ប្រពន្ធ និង​កូន​៧​នាក់​ឲ្យ​នៅ​កំព្រា​ឯកា ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ខ្ទម​តូច​មួយ​របស់​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ចង​.​ក​ធ្វើ​អត្តឃាត​ចោល​ប្រពន្ធ និង​កូន​៧​នាក់​(​ប្រុស​២​នាក់ ស្រី​៥​នាក់​) ឈ្មោះ ពិន ភុ​ន អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ិច នាង អាយុ​៤១​ឆ្នាំ ។

ប្រភព​ពី​បងប្អូន​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​គ្រួសារ​ចេះ​តែ​ដុនដាប​ទៅ​ៗ ពឹង​ប្តី​រកស៊ី​ជា​កម្មករ​លី​លែង​ដែល​ស្រវឹង​ខួប​ស្ទើរ​រាល់ថ្ងៃ​មិនកើត ស្ត្រី​ជា​ប្រពន្ធ​ក៏​ដាច់​ចិត្ត​ទៅ​ទៅ​ចោល​ប្តី​ដើម្បី​ទៅ​រកស៊ី​ដាំបាយ​លក់​នៅ​ទីក្រុង​ភ្នំពេញ តែ​ទៅ​មិន​ទាន់​បាន​១​ខែ​ផង ស្រាប់តែ​ប្តី​ប្រមឹក​រូប​នេះ​បែរជា​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ និង​កូន​ទាំង​៧​នាក់​ឲ្យ​នៅ​កំព្រា​យ៉ាង​វេទនា​ទៅ​វិញ ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត  ដោយ​យក​ក្រមា​ពណ៌​ក្រហម​-​ស​២​ត​គ្នា​ដោយ​ម្ខាង​ចង​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​ឯ​ម្ខាង​ទៀត​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕