ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​​ជន​​សម្តែង​​ការ​ហួស​​ចិត្ត និងសោក​ស្តាយ​រឿង​​​បាត់​​កង់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​មក​​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ ​ដែល​​បុរស​ជនជាតិ​ជប៉ុន​​ម្នាក់ ឈ្មោះ Shun Yanagisawa បាន​បាត់​កង់​របស់​គាត់ ​នៅ​​ក្នុង​ទឹកដី​រាជធានី​​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ គិត​មក​​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ ​ដែល​​បុរស​ជនជាតិ​ជប៉ុន​​ម្នាក់ ឈ្មោះ Shun Yanagisawa បាន​បាត់​កង់​របស់​គាត់ ​នៅ​​ក្នុង​ទឹកដី​រាជធានី​​ភ្នំពេញ ។ ហួស​ចិត្ត! ជិះកង់កម្សាន្ត​ច្រើនប្រទេសមិនអី ស្រាប់តែមកអី​នៅ​កម្ពុជា​

បើ​ទោះបីជា​​លោក​ពុំ​មាន​សង្ឃឹមថា នឹង​រក​ឃើញ​វា​វិញ​​ក៏​ដោយ តែ​ចាប់តាំងពី​ថ្ងៃ​បាត់ ​រហូត​ដល់​ថ្ងៃ​ទី​២៩ កក្កដា ​នេះ លោក​មិន​បាន​បោះ​បង់​​ការ​តាម​រក​នោះ​ទេ គឺ​នៅ​តែ​ចេញ​ដើរ​រក​​ត្រុ​ក​ៗ ​នៅ​តំបន់​ជុំវិញ​​ផ្សារ​កណ្ដាល និង​ផ្សារ​អូរឬ​ស្សី ដើម្បី​ឱ្យ​​អស់ចិត្ត មុន​នឹង​លោក​​ត្រូវ​ជិះ​រថយន្តក្រុង ​ឆ្ពោះទៅ​ប្រទេស​ថៃ និង​បន្ដដំណើរ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ទី​៣០ កក្កដា ​ដែល​ធ្វើ​ឱ្យ​មហាជន​​​បាន​សម្ដែង​ការ​ចូលរួម​​សោកស្ដាយ អាណិតអាសូរ​ក្រៃ​​លែង ក្រោយ​ពី​កោះសន្ដិភាព​បាន​ចុះ​ផ្សាយ​អំពី​ព័ត៌មាន​នេះ ។

តើ​កង់​នោះ​ វា​មាន​តម្លៃ​ណាស់​ទៅ​ឬ​សម្រាប់​គាត់​? បើ​ទោះបីជា​វា​​មិន​មាន​តម្លៃ​មហា​សាល តែបើ​គិត​ពី​អនុស្សាវរីយ៍ ​ដែល​វា​នៅ​ជាមួយ​ គឺ​អាច​និយាយ​បាន​ថា វា​និង​​លោក Shun គឺ​ពិតជា​យល់ចិត្ត​គ្នា​​ល្អ​ណាស់ រក​អ្វី​មក​ប្រៀប​មិន​បាន​ឡើយ ដូច្នេះ​ វា​ពិតជា​មាន​​តម្លៃ​សម្រាប់​លោក ។

មុន​​ចាក​ចេញពី​​កម្ពុជា លោក​បាន​រៀបរាប់​ថា «ព្រឹក​ថ្ងៃស្អែក​នេះ ​​​ថ្ងៃ​ទី​៣០ កក្កដា ​​ខ្ញុំ​នឹង​ចាក​ចេញពី​​កម្ពុជាវិញ​​ហើយ សង្ឃឹមថា នឹង​មាន​តម្រុយ​ខ្លះ​ៗ​ពី​កង់​របស់ខ្ញុំ ។ ហើយ​បើ​ទោះបី​ខ្ញុំ​ទៅ​ដល់​​ប្រទេស​ជប៉ុន​​ក៏​ដោយ ប្រសិនបើ​សមត្ថកិច្ច ឬ​បងប្អូន​ខ្មែរ ​បាន​រក​ឃើញ​វិញ សូម​មេត្តា​ផ្ដល់​ដំណឹង​មក​​ការិយាល័យ​កោះ​សន្ដិភាព យ៉ាង​យូរ​២​ស​ប្ដា​ហ៍​ក្រោយ ខ្ញុំ​នឹង​មក​យក​វា​វិញ​» ។

ទន្ទឹម​​នឹង​នេះ លោក​ក៏​សូម​អរគុ​ណ​​ដល់​សារព័ត៌មាន​កោះសន្ដិភាព​ ដែល​បាន​ជួយ​ចុះ​ផ្សាយ​ពី​ព័ត៌មាន​របស់​​លោក និង​អរគុណ​ដល់​ទឹកចិត្ត​ប្រិ​យ​មិត្ត​អ្នក​អាន ​ដែល​បាន​អាណិតអាសូរ​ដល់​រូប​លោក ។

ជាមួយ​គ្នា​នេះ កោះសន្ដិភាព​សូម​អំពាវនាវសារ​​ជា​ថ្មី​ម្ដង​ទៀត​ ​ចំពោះ​បងប្អូន និង​អាជ្ញា​ធរមាន​​សមត្ថកិច្ច ប្រសិនបើ​ប្រទះ​ឃើញ​​ និង​បាន​ស្គាល់​កង់ ​ដូច​មាន​ភិនភាគ​ក្នុង​រូបថត​​នេះ សូម​ជួយ​ផ្ដល់​ដំណឹង​មក​​ការិយាល័យ​កោះសន្ដិភាព​ផង តាម​រយៈ​លេខ​ទូរស័ព្ទ ០១៧ ៤៤៩ ០១៧ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ខ្មែរ​ ចេះ​ជួយ​ទុក្ខ​ធុរៈ​​គ្នា និង​ស្រឡាញ់​មុខមាត់​ប្រទេស​ជាតិ ។

គួរ​បញ្ជាក់​ថា លោក Shun Yanagisawa បាន​ជិះ​កង់​ចាក​ចេញពី​ជប៉ុន​ឆ្លងកាត់​ជា​ច្រើន​ប្រទេស ទើប​មក​ដល់​កម្ពុជា ដូច​ជា​កោះ​តៃ​វាន់​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​, ថៃ ដែល​គិត​ចាប់ពី​ធ្វើ​ដំណើរ​មក​ដល់​ពេល​នេះ​ ជិត​១​ឆ្នាំ​ហើយ ។ តែ​ជា​អ​កុសល​ កាលពី​ថ្ងៃ​ទី​១៨ កក្កដា នៅ​ពេល​លោក​មក​ស្នាក់​នៅ​សណ្ឋាគារ Aura Thematic Hostel ស្ថិត​នៅផ្ទះ​លេខ​២០៥ ផ្លូវ​លេខ​១៩ ក្រោយ​ព្រះ​បរមរាជវាំង កង់​របស់​គាត់​ត្រូវ​ចោរលួច​បាត់ ។