ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ​របស់ LG កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

LG គឺជា​ឈ្មោះ​របស់​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង បច្ចេកវិទ្យាព័ត៌មាន​នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ដែល​មានឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​អស់​រយៈពេល​យ៉ាង​យូរ​មក​ហើយ នៅ​ក្នុង​វិស័យ​មួយ​នេះ

LG គឺជា​ឈ្មោះ​របស់​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង បច្ចេកវិទ្យាព័ត៌មាន​នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ដែល​មានឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​អស់​រយៈពេល​យ៉ាង​យូរ​មក​ហើយ នៅ​ក្នុង​វិស័យ​មួយ​នេះ តាម​រយៈ​ការ​ផលិត​ចេញ​នូវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ប្រភេទ រួម​មាន​ដូច​ជា ទូរស័ព្ទ​ដៃ ម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីន​បូម​ធូលី និង ឧបករណ៍​ផ្ទះបាយ​ជា​ច្រើន​ទៀត បាន​ធ្វើការ​ចែកចាយ​គ្រប់​បណ្ដា​ទីផ្សារ​ទាំងអស់​ទូ​ទាំង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​។

ដោយសារ​តែ​តម្រូវការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន GGear ដែល​ជា​តំណាង​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​ផលិតផល LG នៅ​កម្ពុជា កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​សមត្ថភាព​ខ្ពស់​មួយ​ចំនួន​ផង​ដែរ នៅ​ក្នុង​នោះ​រួម​មាន​ដូច​ជា LG G5se ដែល​ជា​ស៊េរី​ថ្មី​មាន​ទំហំ​អេ​ក្រង់ 5.3 QHD In-Cell កាមេរ៉ា​ភ្លោះ​ខាងក្រោយ 16 MP និង 8 MP ដែល​អាច​ថតរូប​ភាព​បាន​ទំហំ​ធំ​ទូលាយ ជាមួយ​និង​កាមេរ៉ា Wide Angle Len 135 ដឺ​ក្រេ​សើ្ម​នឹង​រូបភាព​ដែល​មើលឃើញ​ដោយ​ភ្នែក អាច​ដោះ​ថ្ម​បាន​យ៉ាង​ងាយ​ស្រូល ថែម​ទាំង​អាច​សាក​ថាមពល​ថ្ម​បាន​យ៉ាង​រហ័ស ឆាប់​ពេញ និង​ប្រើ​រយៈពេល​ត្រឹម​តែ​30​នាទី​ប៉ុណ្ណោះ ថាមពល​បាន 83%  និង​កាន់​ថ្ម​បាន​យូរ ។  LG Stylus 2 ត្រូវ​បាន​គេ​រចនា​ជាមួយ​រូបរាង​ដល់​ស្ដើង​ស្រស់​ស្អាត ព្រមទាំង​មាន​ទំហំ​អេ​ក្រង់​ធំ​រហូត​ទៅ​ដល់ 5.7 អ៊ី​ញ កាមេរ៉ា ខាងក្រោយ 13 MP និង​ខាង​មុខ 8 MP ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ប៊ិ​ច Stylus Pen ដែល​ងាយ​ស្រួយ​ក្នុង​ការ​កត់ត្រា​ឯកសារ​ផ្សេង​ៗ ដោយ​គ្រាន់តែ​ដក​ចេញ​មក​ភ្លាម នោះ​វា​នឹង​លោត​បង្ហាញ​ចេញ​មក​នូវ​មុខងារ​មួយ​ចំនួន​របស់​វា​ផ្ទាល់ ដូច​ជា Pop Memo, Capture+, Pop Scanner, Quick Memo+, និង​អាច​កំណត់​មុខងារ​បន្ថែម​បាន​ថែម​ទៀត​ផង ។  LG K7 និង LG K10 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​អេ​ក្រង់​ធំ​ងាយ​ស្រូស​ក្នុង​ការ​កាន់​លេង​ក​ម្ស​ន្ត ថែម​ទាំង​អាច​ប្រើប្រាស់​ស៊ី​ម​ពីរ​បាន​ថែម​ទៀត​ផង ព្រម​ជាមួយ​ការ​រចនា​ដ៏​ល្អ​សាក​សម​ជាមួយនឹង​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ។

តាម​ការ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ក្រុមហ៊ុន LG និង​ក្រុមហ៊ុន GGear បាន​ចាប់ដៃ​គ្នា​បើក​សម្ពោធ​ចេញ​លក់​ជា​ផ្លូវការ​នូវ​បណ្តា​ទូរស័ព្ទ​មួយ​ចំនួន​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ គឺ​អតិថិជន​មានការ​ចាប់អារម្មណ៍​ច្រើន​ទៅ​លើ​ម៉ូ​ដែល​ថ្មី​ៗ ដូច​ជា LG G5se, LG Stylus 2, LG K7 និង LG K10 ដោយ​ម៉ូ​ដែល​ទាំង​អស់នេះ គឺ​សុទ្ធសឹងតែ​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី មាន​តម្លៃ​សមរម្យ និង​មាន​សមត្ថភាព​ខ្ពស់ ព្រមទាំង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​របស់​ដៃគូ​ប្រកួតប្រជែង​នោះ​ទេ ហើយ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ និង​លក់ដាច់​បានជា​ច្រើន​គ្រឿង​ផង​ដែរ នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ក្នុង​នោះ​ក៏​មាន​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។