ឥណ្ឌូណេស៊ីប្រហារជិវិតអ្នកទោស4នាក់
ប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី២៨ មក២៩ កក្កដា បានប្រហារជីវិតអ្នកទោស៤នាក់ពីបទរត់ពន្ធគ្រឿងញៀ.នដោយក្នុងចំណោមអ្នកទោសប្រហារជីវិតទាំងនេះមានជនបរទេស៣នាក់ ។
ប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី២៨ មក២៩ កក្កដា បានប្រហារជីវិតអ្នកទោស៤នាក់ពីបទរត់ពន្ធគ្រឿងញៀ.នដោយក្នុងចំណោមអ្នកទោសប្រហារជីវិតទាំងនេះមានជនបរទេស៣នាក់ ។
ប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី២៨ មក២៩ កក្កដា បានប្រហារជីវិតអ្នកទោស៤នាក់ពីបទរត់ពន្ធគ្រឿងញៀនដោយក្នុងចំណោមអ្នកទោសប្រហារជីវិតទាំងនេះមានជនបរទេស៣នាក់ ។
អាជ្ញាធរឥណ្ឌូណេស៊ីធ្វើមិនដឹងមិនឮចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិឱ្យបោះបង់ចោលទោសប្រហារជីវិត ។ អគ្គរដ្ឋអាជ្ញារងទទួលបន្ទុកបទឧក្រិដ្ឋលោក NOOR RACHMAD ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅ CILACAP ជាទីក្រុងមួយនៅទល់មុខកោះមានពន្ធនាគារ NUSAKAMBAN ជាកន្លែងប្រហារពួកអ្នកទោស ថាអ្នកទោសប្រហារជីវិតទាំង៤នាក់នេះមានជនជាតិនីហ្សេរីយ៉ា៣នាក់ និងជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបាញ់សម្លាប់នាវេលារំលងអធ្រាត្រ ។
ទោះបីយ៉ាងណា អ្នកទោសប្រហារជីវិត១០នាក់ទៀតពីបទរត់ពន្ធគ្រឿងញៀន ក្នុងនោះមានជនជាតិប៉ាគីស្ថាន ឥណ្ឌា ហ្ស៊ីមបាវេ ព្រមទាំងឥណ្ឌូណេស៊ីនៅពុំទាន់ប្រហារជីវិតដូចការគ្រោងទុកនៅឡើយ ។ អាជ្ញាធរពុំបានពន្យល់ថា ហេតុអីពួកអ្នកទោសទាំងនេះពុំត្រូវប្រហារជីវិតក្នុងពេលជាមួយគ្នា ក៏ប៉ុន្តែពេលមានការប្រហារជីវិតនេះ ស្រាប់តែមានព្យុះភ្លៀងយ៉ាងខ្លាំងនៅទីតាំងដែលអាចនាំឱ្យមានការពន្យារពេលនោះ ។
នេះជាការប្រហារជីវិតអ្នកទោសលើកទី៣ ហើយចាប់តាំងពីប្រធានាធិបតីលោកហ្សូកូវីដូដូ ឡើងកាន់អំណាចពីខែតុលា ឆ្នាំ២០១៤ មក។ លោកជាអ្នកការពារទោសប្រហារជីវិត ដើម្បីប្រយុទ្ធប្រឆាំងការរត់ពន្ធគ្រឿងញៀន ដែលមានការកើនឡើង ដោយធ្វើមិនដឹងមិនឮចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិ ៕
ចែករំលែកព័តមាននេះ