ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោច​អាធ័ម​ផ្លូវ​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប៉ែត​ ទៅតាមណា?

7 ឆ្នាំ មុន

​ខេត្តបន្ទាយ​មានជ័យ ៖ ​សេចក្តីរាយការណ៍​​ឱ្យដឹងថា សព្វ​ថ្ងៃផ្លូវ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​កំពុង​បែក​ភក់​ខ្លាំង ហើយ​​ថែម​ទាំង​មាន​​លូ​មួយ​​កង់​ សម្រាប់​ដាក់​បញ្ឈរ​ពាំង​​កណ្តាលផ្លូវ​ ជា​សញ្ញា​មិន​ឱ្យ​​រថយន្ត​តូច​-ធំ​ឆ្លងកាត់នោះទេ ​។

ខេត្តបន្ទាយ​មានជ័យ ៖ ​សេចក្តីរាយការណ៍​​ឱ្យដឹងថា សព្វ​ថ្ងៃផ្លូវ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​កំពុង​បែក​ភក់​ខ្លាំង ហើយ​​ថែម​ទាំង​មាន​​លូ​មួយ​​កង់​ សម្រាប់​ដាក់​បញ្ឈរ​ពាំង​​កណ្តាលផ្លូវ​ ជា​សញ្ញា​មិន​ឱ្យ​​រថយន្ត​តូច​-ធំ​ឆ្លងកាត់នោះទេ ​។

អ្នកស្រុក​ដែល​ពុំ​សូវ​ស្គាល់​ប៉ុស្តិ៍​​រដ្ឋបាល​ខ្លះ​ ព្រោះ​ទើប​ផ្លាស់​ប្តូរ​ទីតាំង​ពី​ចាស់​មក​ថ្មី​សួ​រត​គ្នា​ៗ​ថា ​ទៅ​ប៉ុស្តិ៍​​តាម​ផ្លូវ​ណា​​លោកម្ចាស់​? ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ទើប​ផ្លាស់​ពី​ម្តុំ​ផ្ទះល្វែង​ជិត​ផ្សារ​ត្រី​​ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ​ទៅ​ទីតាំង​ថ្មី​ក្នុង​​ភូមិ​មិត្តភាព ​តែ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ដូច​គ្នា​ ​ហើយ​ទីតាំង​ថ្មី​នេះ​ មាន​ផ្លូវលំ​ប្រហែល​២០០​ម៉ែត្រ ​មហា​សែនពិបាក​ក្នុង​ការ​​ធ្វើ​ដំណើរ ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ​។

ជាក់ស្តែង​ ដើមផ្លូវ​ចូល​ទៅ​ប៉ុស្តិ៍​មួយ​នេះ​ គេ​ឃើញ​បែក​ភក់​វ៉​ល់ ហើយ​មាន​ទាំង​លូ​​មួយ​កង់ ​ត្រូវ​គេ​ដាក់​បញ្ឈរ​ជា​សញ្ញា​ថា ​មិន​ត្រូវធ្វើ​ដំណើរ​ទេ​ រថយន្ត​តូច-​ធំ​ទាំងឡាយ​ ទាំងពួងអើយ ​ព្រោះ​ផ្លូវ​នេះ​រង​ការ​ខូច​ខ្ទេច​​អស់ហើយ​ ។ ចំណែក​អ្នក​ជិះ​ម៉ូតូ ត្រូវ​បង្ខំចិត្ត​ជិះ​សសៀរ​ក្បែរ​ជញ្ជាំង​ផ្ទះ​អ្នកស្រុក​ ធ្វើ​យ៉ាងណា​ឱ្យ​តែ​បានទៅ​មុខ​ ។

ជួប​តាម​ទូរស័ព្ទ​ និង​សួរ​​​សំនួរ​ជាមួយ​កោះសន្តិភាព​ថា​ តើ​សមត្ថកិច្ច​ជួប​ការ​​លំបាក​យ៉ាងណាខ្លះ? ​លោក​អ៊ឹម​ សុ​ភារៈ ​មេ​ប៉ុស្តិ៍ រដ្ឋ​បាល​​សង្កាត់​ប៉ោយ​ប៉ែ​​ត ​សុំ​មិន​ធ្វើការ​​អត្ថាធិប្បាយ​អ្វី​ទេ​ ប៉ុន្តែ​លោក​ថា​ ការ​ដាក់​លូ​ពាំង​ផ្លូវ ​គឺ​អាជ្ញាធរ​ភូមិ​​ជា​អ្នក​ដាក់​ ។ លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ថា ​អាជ្ញាធរ​ដាក់​លូ​បែប​​នេះ​ ក្នុង​គោលបំណង​ទប់ស្កាត់​រថយន្ត​ធំ​ដឹក​​ដី​បំផ្លាញ​ផ្លូវ ​។

គួរ​បញ្ជាក់​ថា ​រថយន្ត​ធំ​ដឹក​ដី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ច្រើន​ក្រុមហ៊ុន​ ហើយ​រង​ការ​រិះគន់​ពី​អ្នកស្រុក​ថា ​បំផ្លាញ​ផ្លូវ​ធ្វើ​ឱ្យ​​ពួក​គាត់​ពិបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំ​ង ។ យ៉ាងណាក៏​​ដោយ ​លោក​សន ​មុន្នី​ មេ​ភូមិ​មិត្តភាព​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ ​។