ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ស្ករ​នៅ​តំបន់​អាស៊ាន​ចាប់ផ្តើម​ចងសម្ព័ន្ធភាព

7 ឆ្នាំ មុន

អាស៊ាន ៖ មី​យ៉ា​ន់​ម៉ា​បាន​ចងសម្ព័ន្ធភាព​ជាមួយ​បណ្តា​ប្រទេស​ផលិត​ស្ករ​ចំនួន​៧​នៅ​ក្នុង​តំបន់ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រៀបចំ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​គោលបំណង​បង្កើត​ទីផ្សារ​

អាស៊ាន ៖ មី​យ៉ា​ន់​ម៉ា​បាន​ចងសម្ព័ន្ធភាព​ជាមួយ​បណ្តា​ប្រទេស​ផលិត​ស្ករ​ចំនួន​៧​នៅ​ក្នុង​តំបន់ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រៀបចំ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​គោលបំណង​បង្កើត​ទីផ្សារ​តែ​មួយ​សម្រាប់​ទុន ទំនិញ ការងារ និង​សេវាកម្ម ។

ប្រទេស​ចំនួន​៧​រួម​មាន កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វ៊ី​លី​ពី​ន ថៃ និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៦ កក្កដា​កន្លង​ទៅ ។ សម្ព័ន្ធភាព​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​រយៈពេល​២​ឆ្នាំ ដែល​ប្រទេស​ថៃ​ជា​ប្រធាន ។

លោក Win Htay អនុប្រធាន​នៃ​ក្រុមហ៊ុន​ផលិត​ស្ករ​មី​យ៉ា​ន់​ម៉ា បាន​ថ្លែង​ថា ៖ « ថៃ​បាន​ជំរុញ​ឱ្យ​ប្រទេស​យើង​បង្កើត​សម្ព័ន្ធភាព​នេះ​។ បើ​ទោះជា​ប្រទេស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី មិន​មាន​សមាគម​ស្ករ​ផ្ទាល់ខ្លួន​ក្តី ក៏​មាន​តំណាង​ក្រុមហ៊ុន​ស្ករ​បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ដែរ » ។

សមាគម​របស់​លោក នឹង​ធ្វើ​សេចក្តីព្រាងច្បាប់​សម្រេច​បន្ទាប់​ពី​បាន​កែសម្រួល​ក្រោម​ការ​ណែនាំ​ពី​ឧស្សាហកម្ម​នេះ ។ នៅ​ពេល​ដែល​កែសម្រួល​ហើយ សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​សភា តាម​រយៈ​ក្រសួងកសិកម្ម ។

វា​មាន​គោលបំណង​បង្កើត​គោលនយោបាយ​ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​ស្ករ និង​ជួយ​រោងចក្រ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បរទេស ។

សេចក្តីព្រាងច្បាប់​នោះ ក៏​បាន​លាយ​បញ្ចូល​ច្បាប់​ស្ករអំពៅ និង​ស្ករស​ឆ្នាំ​១៩៨៤ របស់​ប្រទេស​ថៃ​ផង​ដែរ រួម​ទាំង​ភាគហ៊ុន​ប្រាក់​ចំណូល​រវាង​កសិករ និង​រោងចក្រ​ផលិត ការ​បង្កើត​ក្រុមប្រឹក្សាភិបាល​ឧស្សាហកម្ម​មួយ​នេះ និង​មូលនិធិ​សង្គ្រោះ​បន្ទាន់​សម្រាប់​រោងចក្រ​ផលិត និង​កសិករ ដើម្បី​ទប់ស្កាត់​បញ្ហា​តម្លៃ ឬ​បញ្ហា​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ៕