ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​អា​ហ្ស​ង់​ទី​ន​បំបៅ​ដោះ​កូន ខណៈពេល​កំពុង​ផ្សាយ​ព័ត៌មាន​តាម​ស្ថានីយទូរទស្សន៍​ដើម្បី​តវ៉ា​ប្រឆាំង​បម្រាម

7 ឆ្នាំ មុន

ស្ត្រី​រាប់​ពាន់​នាក់​នៅ​អា​ហ្ស​ង់​ទី​ន​បាន​ចូលរួម​តវ៉ា​ប្រឆាំង​បម្រាម​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​របស់​ប៉ូលិស ។ ស្ត្រី​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ រួម​ទាំង​មាន​នារី​អ្នក​អាន​ព័ត៌មាន​ម្នាក់​ចូលរួម​បំបៅ​ដោះ​កូន​ដែរ

ស្ត្រី​រាប់​ពាន់​នាក់​នៅ​អា​ហ្ស​ង់​ទី​ន​បាន​ចូលរួម​តវ៉ា​ប្រឆាំង​បម្រាម​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​របស់​ប៉ូលិស ។ ស្ត្រី​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ រួម​ទាំង​មាន​នារី​អ្នក​អាន​ព័ត៌មាន​ម្នាក់​ចូលរួម​បំបៅ​ដោះ​កូន​ដែរ ពេល​កំពុង​ផ្សាយ​ព័ត៌មាន​តាម​ស្ថានីយទូរទស្សន៍ ។

ការ​តវ៉ា​នោះ​បាន​កើតឡើង​ក្រោយ​ពី​នាង   Coni Santos អាយុ​២២​ឆ្នាំ ត្រូវ​ប៉ូលិស​ហាមឃាត់​មិន​ឱ្យ​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​ក្នុង​ក្រុង​សាន​អីុ​ស៊ី​ដ្រូ ជាយក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​ន ។ នាង Coni  Santos ក៏​បង្ហោះ​តាម​អីុន​ធើ​រ​ណេ​ត​ដែរ ពី​ការ​បំបៅ​ដោះ​កូន​របស់​នាង​ក្នុង​ពេល​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍ ។

កាលពី​ពេល​មុន​នេះ មាន​ស្ត្រី ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម​តវ៉ា​លើ​បញ្ហា​ហាម​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​ដែរ ដូច​ជា​នាង Evangelina Anderson  ប្រពន្ធ​របស់​កីឡាករ Martin Demichelis របស់​ក្លឹ​ប Man city ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ជាដើម ហើយ​បាន​បង្ហោះ​រូបភាព​ការ​បំបៅ​ដោះ​កូន​តាម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​៕